Layvin Kurzawa គឺ​ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​របស់ ​PSG ដែល​រក​បាន​បី​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យជម្នះ​៥​ទល់​០​ក្នុង​ការ​ប្រកួត ​Champions League ​វគ្គ​ជម្រុះ​ក្នុង​ពូល​B កាល​ពី​យប់​មិញ។

PSG កំពុង​ធ្វើ​ព្យុះភ្លៀង​ក្រុម​ខ្លាំង​ក្នុង ​Champions League ដោយ​ស៊ី​គូរ​ប្រកួត​ច្រើន​ៗ​គ្រាប់​ហើយ​ការ​ប្រកួត​កាល​ពី​យប់​មិញ​បាន​សំពង ​Anderlecht ៥​គ្រាប់​មិន​ឲ្យ​ត​ដៃ​រួច។ នាទី​ទី​៣០​ខ្សែ​បម្រើ​ Marco Verratti រក​គ្រាប់​នាំ​មុខ​មុន​រហូត​ដល់​នាទី​៤៥​ជិត​ចប់​វគ្គ​ទី​១ ​ទើប ​Neymar បន្ថែម​បាន​គ្រាប់​បាល់​ទី​២។

ចូល​វគ្គ​ទី​២​ខ្សែ​ការពារ​កំពូល​ល្បឿន ​Layvin Kurzawa វាយ​ផ្ដាច់​បី​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ ៥២ ៧២ និង​៧៨​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​តែ​ម្ដង។ ខ្សែ​ការពារ​រូប​នេះ​ មាន​ប្រភព​មក​ពី​ក្រុម​យុវជន​របស់​Monaco ត្រូវ​បាន​PSG ទិញ​យក​កាល​ពី​ឆ្នាំ​២០១៥​ដោយ​នៅ​ក្លឹប​ចាស់​របស់​ខ្លួន​រក​បាន៦​គ្រាប់​ក្នុង​៧៥​ប្រកួត ​ខណៈ​មក​ដល់ ​PSG​លេង​បាន​៣៧​ប្រកួត​រក​បាន​៦​គ្រាប់​បន្ថែម​៣​គ្រាប់​យប់​មិញ។

មើល​វីដេអូ​ខាង​ក្រោម៖

[youtube id=”KSbql44BtRU”]