លោក Mino Raiola ជាភ្នាក់ងារកីឡាករមួយរូប បានទម្លាយក្នុងបទសម្ភាសន៍មួយពីបញ្ហាខ្លះរបស់របស់ខ្សែប្រយុទ្ធ Romelu Lukaku នៃក្លឹប Manchester United កាលនៅពីក្មេង ដែលកាលនោះរូបគេមានវ័យត្រឹម១៣ឆ្នាំ តែរូបរាងធំជាងអាជ្ញាកណ្ដាលពេញវ័យទៅទៀត ដែលធ្វើឲ្យមានការបញ្ជាក់ពីសំបុត្រកំណើតយ៉ាងរញ៉េរញ៉ៃ។
Romelu Lukaku ដោយសារមាឌធំពេកគេឲ្យធ្វើអ្នកចាំទីក្នុងឈុត U14
លោកបាននិយាយថា៖” ខ្ញុំបាននិយាយជាមួយម្ដាយរបស់គាត់។ តែម្ដាយគាត់បានទៅពិភាក្សាជាមួយអ្នកជិតខាង ពីលូតលាស់ខុសប្រក្រតីនៃកូនប្រុសគាត់ ដែលមានរឿងធំខ្ពស់ មុខចាស់តែទើបវ័យ១៣ឆ្នាំទេ។”
“ រូបគេបានលេងជាមួយក្នុងឈុត U13ប៉ុន្តែរូបគេពិតជាធំហើយគ្មាននរណាហ៊ានទៅដណ្ដើមបាល់ជាមួយគាត់ទេ ដោយមួយប្រកួតរកបាន៤ទៅ៥គ្រាប់។ គាត់កាន់តែធំហើយរាងកាយកាន់តែខ្លាំង ហើយអ្នកលេងជាមួយក្នុងឈុត U13នោះបានស្រែកថា យកមនុស្សចាស់លើសអាយុមកលេងជាមួយកូនក្មេង។ ដោយចង់ឲ្យកូនលេងបាល់បានម្ដាយគាត់ត្រូវទៅបញ្ជាក់ពីសំបុត្រកំណើត។”
ភ្នាក់ងារកីឡាករម្នាក់នេះបាននិយាយទៀតថា៖” ម្ដាយគាត់បានបង្ហាញសំបុត្រកំណើតពិត។ តាមពិតកើតនៅបែលហ្សិកទេ ប៉ុន្តែអ្នកសរសេរសំបុត្រកំណត់ដាក់ថាអាហ្វ្រិក”។
Lukaku ក្នុងឈុតU13
មនុស្សគ្រប់គ្នាពិតជាឆ្ងល់ហើយថាតើ Lukaku មានអាយុពិតប៉ុន្មាន ប៉ុន្តែប្រសិនបើប្រិយមិត្តមើលរូបពិតនេះ វិញនឹងដឹងច្បាស់ថា ត្រឹមវ័យ១៣ឆ្នាំ Romelu Lukaku មានរូបរាងធំជាងអាជ្ញាកណ្ដាលទៅទៀតក្នុងវ័យ១៣ឆ្នាំ។
ទោះដល់បច្ចុប្បន្ននេះក្ដី! រូបគេ(២៤ឆ្នាំ)នៅតែលូតលាស់នៅឡើយហើយមានមាឌធំជាងមិត្តរួមក្រុមទៅទៀត ដែលមាឌនេះធ្វើឲ្យកូប្រកួតពិបាកប្រជែងយកបាល់ខ្លាំងណាស់៕