សហព័ន្ធបាល់ទាត់អាស៊ីបានធ្វើការបន្ទាន់សម័យ (Updated) តារាងចំណាត់ថ្នាក់ក្លឹបប្រកួតប្រជែងពានរង្វាន់កំពូលៗរបស់AFC CLUB COMPETITION RANKING។
កម្ពុជាស្ថិតនៅលេខ៣៤ ក្នុងចំណោមប្រទេសសមាជិកបាល់ទាត់អាស៊ីទាំង៤៦ប្រទេសដោយ មានពិន្ទុសរុប៣.៤៨៧ និងពិន្ទុក្នុងតារាងចំណាត់ថ្នាក់ FIFA ១១០ ហើយពិន្ទុនៃការប្រកួតប្រជែងរបស់ក្លឹបមាន១.៦៨៣ សម្រាប់ឆ្នាំ២០១៧។
ចំណាត់ថ្នាក់នេះមានន័យថា កម្ពុជានៅក្រោមប្រទេសមួយចំនួននៅអាស៊ានដូច ប្រទេសថៃ (១០) ម៉ាឡេស៊ី(១៣)វៀតណាម(១៧)ហ្វីលីពីន(២១) សិង្ហបុរី(២៣) ឥណ្ឌូណេស៊ី(២៤)មីយ៉ាន់ម៉ា(២៥)ឡាវ (៣២)ហើយនៅលើប្រទេសប្រ៊ុយណេ(៤០) និងទីម័រខាងកើត(៤៣)។
ចំណែកលំដាប់កំពូលទាំង១០នៅអាស៊ីគឺ៖ អារ៉ាប់រួម(១)កូរ៉េខាងត្បូង(២)ចិនឡើងលេខ(៣) អារ៉ាប់ប៊ីសាអូឌីត(៤)ជប៉ុនធ្លាក់ដល់លេខ()៥ កាតារលេខ(៦) អ៊ីរ៉ងលេខ(៧ )អូស្រ្តាលីលេខ(៨) និងអ៊ុយបេគីស្ថានលេខ(៩)៕
ខាងក្រោមជាតារាងចំណាត់ថ្នាក់សម្រាប់ប្រទេសប៉ាស៊ីហ្វិកនិងខាងកើត ដែលមានក្លឹបអាជីពប្រកួតប្រជែងក្នុងពានរង្វាន់ របស់ AFC ៖ តារាងនេះត្រូវបានអាប់ដែតទៅលើលទ្ធផលនៃការប្រកួតប្រជែងរបស់ក្លឹបនីមួយៗដែលបានចូលលេងក្នុងAFC Champions League និង AFC Cup សរុប ៤ឆ្នាំចុងក្រោយ ខណៈឆ្នាំ២០១៧នេះ កម្ពុជាមានបឹងកេតអង្គរអេហ្វស៊ី និងភ្នំពេញក្រោន។