លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ ក្នុងពីធិបើកវគ្គបើកវគ្គរដ្ឋបាលកីឡាស្ដីពី “អភិបាលកិច្ចល្អ គណនេយ្យភាព និងព័ត៌មានកីឡា” កាលពីព្រឹកថ្ងៃទី១១ ខែតុលានេះថា អ្នកសាពត៌មាន គឺផ្នែកមួយដ៏សំខាន់ ក្នុងការអភវឌ្ឍវិស័យកីឡា ទៅលើការផ្សព្វផ្សាយរបស់ពួកគេ ដើម្បីឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខធិការូបនេះបន្ថែមទៀតថា គោលបំណងដែលគណៈកម្មាធិការជាតិ បង្កើតវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីចង់បំផុស នូវការផ្សព្វផ្សាយ ឲ្យកាន់តែទូលាយ របស់សហព៏ន្ធកីឡាជាតិទាំងអស់ ទៅតាមវិជ្ជាជីវៈ និងទទួលបានភាពរីកចម្រើន លើវិស័យកីឡានាពេលបច្ចុប្បន្ន ដោយផ្អែកទៅលើអត្ថបទ ដែលប្រកបដោយវីជ្ជាជិវៈឲ្យល្អមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជាមកដល់ ខណៈដែលស៊ីហ្គេម តែពីរទៀតប៉ុណ្តោះ គឺ នៅប្រទេសហ្វីលីពី នៅឆ្នាំ២០១៩ និងស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២១ និងមកដល់ប្រទេសកម្ពុជាយើងហើយ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្តាល អភិបាលកិច្ចល្អ គណនេយ្យភាព និងព័ត៌មានកីឡានេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលានេះ ដែលមានសិក្ខាកាមចូលរួមមកពីតំណាងសហព័ន្ធកីឡាជាតិ និងតំណាងអង្គភាពសារព័ត៌មានជាង ៦០នាក់៕