លទ្ធផលសិក្សាចុងក្រោយរបស់” Football Observatory” បាននាំយកស្ថិតិដ៏គួរឲ្យចាប់អារម្មណ៍គឺ ក្រមខណ្ឌបាល់ទាត់កំពូលទាំង១០នៅអឺរ៉ុប ដែលមានអត្រាទាត់បញ្ចូលទីច្រើនជាងគេក្នុងមួយប្រកួត ដែលទិន្នន័យគិតរយៈពេល២ឆ្នាំចុងក្រោយ។
ដើម្បីទទួលបានលទ្ធផល ‘Football Observatory’ បានវិភាគទៅលើការប្រកួតលីកទាំង៣៥នៅទ្វីបអឺរ៉ុប ហើយយកលទ្ធផល៣០លីកដែលមានគុណភាពជាងគេរបស់ប្រទេសនីមួយៗ ហើយ៥ដែលនៅសល់គឺចាត់ថ្នាក់ក្នុងលីកលំដាប់ទី២តាមលំដាប់លីកកំពូលតាំង៥នៅអឺរ៉ុប។
New @CIES_Football Monthly Report : Number of goals per match in 35 European leagues with @InStatFootball data, https://t.co/a9ypO5XzSa pic.twitter.com/XzbL97RpL6
— CIES Football Obs (@CIES_Football) October 4, 2017
បែបណាក្ដី! លីកកំពូលទាំង៥នៅអឺរ៉ុបមិនស្ថិតក្នុងលំដាប់ Top 3 ទេចំណោម១០ដែលរកគ្រាប់បាល់ច្រើនជាងគេ ហើយខាងក្រោមនេះជាស្ថិតដែលយើងនឹងបង្ហាញប្រិយមិត្ត៖
១- លីករបស់ប្រទេសស្វីស(Swiss Super League)
ការប្រកួតក្នុងលីកនេះត្រូវបានរកឃើញថាក្នុងមួយប្រកួតគិតជាមធ្យមរកបាន៣.១៦គ្រាប់។
២- លីករបស់ប្រទេសហុល្លង់ (Eredivisie )
ក្នុងមួយប្រកួតមានការទាត់បញ្ចូលទីគ្នា២.៩៨គ្រាប់។
៣- លីកប្រទេសស៊ុយអែត(Allsvenskan )
ក្នុងមួយប្រកួតមានការទាត់បញ្ចូលទីគិតជាមធ្យម២.៩៥ គ្រាប់។
៤- លីកប្រទេសអេស្ប៉ាញ(La liga)
ក្នុងចំណោមលីកខ្លាំងនិងល្បីបំផុតក្នុងចំណោម៥នៅអឺរ៉ុប មួយនេះមានការទាត់បញ្ចូលទីគ្នាស្មើនឹងស្ថិតរបស់លីកកំពូលប្រទេសបែលហ្សិកដែរគឺ២.៨៦គ្រាប់ក្នុងមួយប្រកួត។
៥- លីកប្រទេសបែលហ្សិក(Belgian First Division A )
លីកកំពូលប្រទេសបែលហ្សិកគឺ២.៨៦គ្រាប់ក្នុងមួយប្រកួត។
៦-លីកកំពូលប្រទេសស្កុតឡែន(Scottish Football League (SFL)
មានអត្រានៃការទាត់បញ្ចូលទី២.៨៤ក្នុងមួយប្រកួត
៧- លីកប្រទេសអាល្លឺម៉ង់(Bundesliga)
ចំណែកលីកមកពីប្រទេសអាល្លឺម៉ង់មួយនេះ មានអត្រានៃការរកគ្រាប់បាល់២.៨៣គ្រាប់។
៨- លីកកំពូលរបស់ប្រទេសន័រវែស (Eliteserien )
មានអត្រារកគ្រាប់បាល់បញ្ចូលទី២.៨១គ្រាប់ក្នុងមួយប្រកួត
៩- លីកកំពូលអ៊ីតាលី(Serie A)
លីកដ៏ល្បីមួយនេះវិញមានអត្រារកគ្រាប់បាល់ជាមធ្យម២.៧៧គ្រាប់ក្នុងមួយប្រកួត
១០- លីកកំពូលអង់គ្លេស(Premier League )
លីកដ៏មានប្រជាប្រិយភាពជាងគេក្នុងពិភពលោកមួយនេះហាក់ពិបាករកគ្រាប់បាល់ខ្លាំងណាស់ដោយមួយប្រកួតគឺ២.៧៥គ្រាប់ក្នុងមួយប្រកួត។