អវត្តមានរបស់ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ Toni Kroos ដោយសាររបួសគឺចំណុចដ៏រសើបមួយសម្រាប់ Real Madrid បញ្ចេញបញ្ជីឈ្មោះក្នុងការប្រកួតដោយ Real Madrid ត្រូវធ្វើដំណើរទៅទឹកដី Alaves ក្នុងកីឡដ្ឋាន Mendiorrotza Stadium។
បន្ទាប់ពីចាញ់យ៉ាងភ្ញាក់ផ្អើល១ទល់០ក្នុងជំនួបជាមួយ Real Betis នៅកីឡដ្ឋាន Bernabeu, Real Madrid នឹងបែងចែកជាថ្មីរកជ័យជម្នះឡើងវិញហើយព្យាយាមតាមពិន្ទុឲ្យជិត Barcelona ខណៈក្រុមទាំងពីរមានពិន្ទុឃ្លាតគ្នាដល់ទៅ៧ឯណោះ។
ក្នុងការប្រកួតនេះ Real Madrid បានបញ្ចេញបញ្ជីឈ្មោះកីឡាករ១៩នាក់សម្រាប់ថ្ងៃសុក្រ(ម៉ោងនៅអេស្ប៉ាញ)ដោយមិនមានឈ្មោះ Kroos នោះឡើយ។ ខ្សែបម្រើមិនបានចូលរួមហ្វឹកហាត់ ក្នុងសប្ដាហ៍នេះដើម្បីត្រៀមការប្រកួតឡើយហើយពេលនេះ រូបគេបានអត់មានឈ្មោះក្នុងក្រុមទេ។
📋 #RMMovistar
Los 19 convocados para el partido ante el @Alaves 👇 pic.twitter.com/dKi3sR4GqL— Real Madrid C.F. (@realmadrid) September 22, 2017
Kroos មានឈ្មោះក្នុងបញ្ជីកីឡាកររបួសដូចជា៖ Karim Benzema, Jesus Vallejo, Mateo Kovacic និង Theo Hernandez ដែលធ្វើឲ្យលោក Zidane ឈឺក្បាលជាមួយនឹងការរៀបទម្រង់ក្នុងតំបន់បម្រើការពារឆ្វេងហើយNacho រំពឹងថានឹងមកបំពេញ។ Zidane បានរើសកីឡាករ១៩នាក់សម្រាប់ការប្រកួតក្នុង La liga ដោយមានដូចជា៖ Keylor Navas, Kiko Casilla, Luca Zidane, Dani Carvajal, Sergio Ramos, Raphael Varane, Nacho, Achraf Hakimi, Alvaro Tejero, Luka Modric, Casemiro, Marcos Llorente, Marco Asensio, Isco, Dani Ceballos, Cristiano Ronaldo, Gareth Bale, Lucas Vázquez and Borja Mayoral៕