កីឡាករ ​Neymar ​បាន​ទម្លាយ​ទុក្ខ​សោក​របស់​ Phillipe Coutinho ថា​ពេល​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ហង្ស​ក្រហម​ កំពុង​កើត​ទុក្ខ​ដោយ​សារ​ ត្រូវ​បាន​បដិសេធ​ ក្ដី​សុបិន​ទៅលេង​នៅ ​Barcelona។

Coutinho បាន​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ ដោយ​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ក្នុង​ជ័យជម្នះ​លើ​ អេក្វាឌ័រ​២-០នៃ​វគ្គ​វគ្គ​ជម្រុះ​ World cup កាល​ពី​ព្រឹក​មិញ។​ និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ Neymar បាន​និយាយ​អំពី ​Coutinho ក្នុង​សន្និសិទ្ធ​ក្រោយ​ការ​ប្រកួត​ថា​ ខ្សែ​បម្រើ​ប្រយុទ្ធ​កំពុង​កើត​ទុក្ខ​ដោយ​សារ​តែ​ការ​ផ្ទេរ​ទៅ​លេង​នៅ ​Barcelona មិន​បាន​យល់​ព្រម​ពី​ក្លឹប។

“ សំណាង​មិន​ល្អ​! ជំនួស​ដោយ​ពេល​វេលា​សប្បាយ​ចិត្ត​សម្រាប់​គាត់​ សម្រាប់​គ្រួសារ​របស់​គាត់​ ពេល​នេះ​ជា​វេលា​ដ៏​លំបាក​មួយ ដែល​គាត់​កើត​ទុក្ខ​។”​

” ខ្ញុំ​ចង់​ឃើញ​គាត់​សប្បាយ​ចិត្ត​ដោយ​សារ​តែ​គាត់​ជា​មិត្ត​រួម​ក្រុម​ និង​មិត្តភក្តិ​រាប់អាន​គ្នា​យូរ​មក​ហើយ។ គាត់​បាន​បង្កើត​ការ​សប្បាយ​ដោយ​រក​គ្រាប់​បាល់​ឲ្យ​ជម្រើស​ជាតិ​នៅ​ថ្ងៃ​នេះ”។

បែប​ណា​ក្ដី​! Barcelona នៅមាន​ពេល​ដល់​ម៉ោង​១០ ​និង​៥៩​នាទី​(ម៉ោង​នៅ​អឺរ៉ុប)​យប់​នេះ ​ដើម្បី​ ទិញ​យក​កីឡាករ​ប្រេស៊ីល​ មក​ចូល​រួម​នៅ​កីឡដ្ឋាន​ Camp Nou៕