Karim Benzema នឹងមិនត្រូវបានកោះហៅចូលក្នុងជម្រើសជាតិបារាំងនោះទេ ប្រសិនបើមិនមានរឿងអ្វីមួយប៉ះពាល់ដល់សុខដុមរមនារបស់ក្រុមជម្រើសជាតិ។ នេះបើតាមប្រភពសម្ដីរបស់លោក Didier Deschamps បានបញ្ជាក់។
បន្ទាប់ពីជាប់ទាក់ទងជាមួយនឹងវីដេអូអាសអាភាសដ៏រញ៉េរញ៉ៃជាមួយអតីតមិត្តរួមក្រុម Matieu Valbuena ខ្សែប្រយុទ្ធ Real Madrid មិនត្រូវបានគ្រូបង្វឹកកោះហៅឲ្យចូលលេងក្នុងជម្រើសជាតិបារាំងនោះទេ។ ក្នុងបទសម្ភាសន៍ជាមួយ Le Parisian, Dechamp បាននិយាយពន្យល់នៃមូលហេតុមិនកោះហៅ Benzema ចូលក្នុងក្រុមរបស់គាត់។
“ វាពិតជាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ។ ខ្ញុំការពារកីឡាករច្រើនណាស់តាំងពីមុន និងក្រោយកើតរឿងនេះម្លេះ។ ដោយសារតែវាហាក់ដូចជារឿងដែលយើងត្រូវធ្វើច្បាប់”។
លោកបានបន្តថា៖ “ ខ្ញុំបានវិភាគមិនត្រឹមតែជាលក្ខណៈបុគ្គលទេ គឺជាមួយក្រុមទាំងមូលទៀត។ ក្រុមទាំងមូលគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវតែសម្រេច។ ខ្ញុំជ្រើសរើសបែបនេះ ដោយសារតែខ្ញុំចង់ឲ្យក្រុមជម្រើសជាតិបារាំងក្លាយជាក្រុមមួយល្អជាងគេបំផុត។ ខ្ញុំធ្វើអ្វីដើម្បីភាពល្អរបស់ក្រុម ហើយនេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ”។
ក្រុមជម្រើសជាតិបារាំងចុងក្រោយបានបញ្ចេញឲ្យដឹងហើយ សម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងក្រុមហុល្លង់ និងលុចហ្សំបួរ។ Bezemaនៅតែមិនអាចជាប់ឈ្មោះម្ដងហើយម្ដងទៀត ខណៈរឿងក្ដីនេះ ត្រូវបញ្ចប់តាំងពីឆ្នាំ២០១៥៕