បើតាមសម្ដីគ្រូបង្វឹកក្លឹប Manchester City លោក Pep Guardiola ថា Premier League មិនទាន់ក្លាយជាលីគដែលមានពិបាកប្រជែងណាស់ណានោះទេ។
គ្រូបង្វឹកក្លឹបក្រុមមានមូលដ្ឋាននៅទីក្រុង Manchester ជឿថា Premier League ស្ថិតក្នុងដំណាក់កាលក្លាយជា(កំពុងដើរឆ្ពោះទៅ)ការប្រកួតប្រជែងបាល់ទាត់ក្នុងស្រុកនៅឡើយ។ មកដល់ឆ្នាំនេះគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានដឹកនាំ Man City ២រដូវកាលមិនទាន់បានឈ្នះអីនៅឡើយទេ ហើយនោះធ្លាប់ជួយBarcelona ឈ្នះពាន La liga ៣ដង Champions League ២ដង និងជួយ Bayern Munich ឈ្នះពាន Bundesliga ៣គ្រឿង។
អតីតកីឡាកររបស់ Barca រូបនេះបាននិយាយថា Premier League មិនទាន់ក្លាយជាលីកដែលពិបាកខ្លាំងក្នុងការឈ្នះពានប៉ុន្មានទេ។ ខណៈ Chelsea គឺជាក្រុមដែលឈ្នះ Champions League ចុងក្រោយគេកាលពីឆ្នាំ២០១២ហើយអេស្ប៉ាញ៦ដងអាល្លឺម៉ង់២ដងហើយអ៊ីតាលី២ដងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ លោកបាននិយាយថា៖
“ ខ្ញុំដឹងថាអ្នកពិតជាលឺ ថាវាជាលីកដែលពិបាកប្រជែងយកពានបំផុត សូមអបអរសាទរផង ទំព័ររបស់អ្នកមានគេចូលមើលច្រើន។ ពិតណាស់! Premier League ពិតជាតឹងតែង តឹងតែងមែនទែន ប៉ុន្តែខ្ញុំនឹងមិននិយាយការប្រកួតនៅ [Santiago] Bernabeu, Camp Nou, [Athletic] Bilbao, Sevilla ស្រួលជាងនេះប៉ុន្មានទេ”។
“ ដោយសារមួយទសវត្សរ៍នេះ ក្លឹបអេស្ប៉ាញទាំងអស់ឡើង Champions League និង Europa League។ ការឈ្នះពាន Europa League ដូចជាSevilla អញ្ចឹងឈ្នះបីដងជាប់ៗគ្នា។ Premier League នឹងកាន់តែតឹងតែ ហើយវានឹងកើតឡើង នៅពេលដែលក្លឹបអង់គ្លេសទាំង៥ឡើងដល់វគ្គចុងក្រោយក្នុង Champions League។ របៀបនេះទើបជាលីកដែលពិបាកបំផុត យើងស្ថិតក្នុងដំណាក់កាលដើរទៅរកការតឹងតែងបំផុតនៅឡើយទេ”៕