តារាបាល់ទាត់របស់ Real Madrid កីឡាករ Cristiano Ronaldo នៅតែមានភាគរយចាកចេញពីក្លឹបមុនពេលរដូវដោះដូរកីឡាករត្រូវបិទ នេះបើតាមប្រភពពីអេស្ប៉ាញ។
ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ មានទំនាក់ទំនងផ្ទេរចេញកីឡដ្ឋាន Bernabeu ក្នុងដើមរដូវកាលនេះប៉ុន្តែ មន្ត្រីរបស់ Real Madrid បានមកនិយាយជាមួយកីឡាករមិនឲ្យចាកចេញវិញ។ Manchester United គឺជាក្លឹបមួយដែលមានចំណាប់អារម្មណ៍ចង់បានកីឡាករវ័យ៣២ឆ្នាំ ហើយពួកគេក៏នៅតែចង់បានអតីតខ្សែប្រយុទ្ធស្លាបរបស់ខ្លួន ដោយធ្លាប់បានទៅពិភាក្សាជាមួយ Ronaldo។
ចំណែកមូលហេតុដែលរូបគេចង់ចាកចេញពី Real ដោយការពិន័យមិនឲ្យលេងចំនួន៥ប្រកួត បន្ទាប់ពីរុញអាជ្ញាកណ្ដាលពីក្រោយពេល Real Madrid ឈ្នះ Barcelona ៣ទល់១នៅកីឡដ្ឋាន Camp Nou ហើយកាសែតបារាំង El Paris បានបញ្ជក់ថា មូលហេតុនេះបានធ្វើឲ្យកីឡាករ សម្រេចចិត្តពីអនាគតរបស់ខ្លួន។
ប្រភពជិតស្និតនឹង Ronaldo បាននិយាយក្នុងវេបខាងលើថា៖ ឥឡូវនេះ គាត់កំពុងតែផ្ដោតសំខាន់ការប្រកួតរបស់គាត់។ គាត់គ្រាន់តែខឹងអំពីការពិន័យមិនឲ្យលេង៥ប្រកួត ហើយខណៈពេលដែលគាត់ពិន័យឲ្យនៅក្រៅទីលានហ្វឹកហាត់ និងមិត្តរួមក្រុម គាត់មិនអាចធានាថានៅឬក៏ទៅនោះទេ។ យើងនឹងចាំមើលនៅនឹងមានអ្វីកើតឡើងនៅចន្លោះពីឥឡូវដល់ថ្ងៃទី៣១សីហា។”
Real Madrid បានលក់ James Rodriguez, Alvaro Morata, និង Danilo ក្នុងរដូវក្ដៅនេះ ប៉ុន្តែពួកគេបានរំពឹងថានឹងនាំយក Kylian Mbappa។ បែបណាក្ដីលោក Zidane នៅតែពេញចិត្តពីទម្រង់ប្រយុទ្ធរបស់គាត់ ហើយក្លឹបនឹងធ្វើគ្រប់យ៉ាងដើម្បីបិទផ្លូវRonaldo មិនឲ្យចាកចេញដោយបន្តកុងត្រារយៈពេលវែង