ខ្សែបម្រើប្រយុទ្ធក្លឹប Man City កីឡាករ Samir Nasri បានចាកចេញពីក្លឹបនៅអង់គ្លេសមួយនេះហើយ ដោយបានទៅចូលរួមជាមួយក្លឹបលេងនៅលីកកំពូលទួរគីគឺ Antalyaspor។
អតីតកីឡាករបារាំងរូបនេះ បានបញ្ចប់អាជីពរយៈពេល៦ឆ្នាំនៅក្លឹប Man City ហើយៗ ក្លឹបដែលរូបគេទៅចូលរួមនេះក៏មានអតីតកីឡាករល្បីលំដាប់ពិភពលោក Samuel Eto’o ធ្លាប់លេងផងដែរ។ អ្វីដែលកាន់តែច្បាស់ទៀតនោះគឺ គណនី Twitter ផ្លូវការរបស់ Man City និង Antalyaspor ក៏បានប្រកាសពីការចាកចេញ និងនាំចូលកីឡាករនេះផងដែរ។
មុនដំបូង Nasri បានចាកចេញពី Arsenal ទៅលេងនៅ Man City កាលពីឆ្នាំ ២០១១ក្នុងតម្លៃ២៥លានផោន ហើយបានឈ្នះពាន Premier League ២ដង, EPL Cup ម្ដងជាមួយ ក្លឹបមានឈ្មោះក្រៅ The Citizens ដោយបានចូលលេង១៧៦ប្រកួតរកបាន១២គ្រាប់។ ប៉ុន្តែរដូវកាលមុនរូបគេ បានផ្ទេរទៅលេងនៅ Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល៕