ក្រុមម្ចាស់ជើងឯក UEFA Champions League យក្សអេស្ប៉ាញ Real Madrid បានប្រកួតឈ្នះក្រុមបិសាចក្រហម Manchester United ដែលជាម្ចាស់ជើងឯកUEFA Europa League ក្នុងលទ្ធផល២-១នាការប្រកួតក្នុងពានរង្វាន់ UEFA Super Cup នាទីក្រុង Skopje ប្រទេសម៉ាសេដូនីកាលពីយប់មិញ។
ក្រុម Real Madrid បានធ្វើការមុខម្ចាស់ជើងឯកក្រុមបិសាចក្រហមនៅនាទី២៤ ក្នុងវគ្គទី១ដោយខ្សែបម្រើ Casemiro ក្រោយទទួលបានបាល់ Assist ពី Dani Cavajal ពីក្រៅតំបន់គ្រោះថ្នាក់។ លទ្ធផលនេះប្រកួតរហូតដល់ចប់វគ្គទី១។
នាទី៥២ នៃវគ្គទី២ Isco រកបានមួយគ្រាប់បន្ថែមទៀតក្រោយពេល Gareth Bale បានបញ្ជូនបាល់សម្រេចនាទី៥២ ប៉ុន្តែ Nemanja Matic បង្កើតឱកាសឲ្យ Lukaku រកបានគ្រាប់បាល់តាមពីក្រោយមួយគ្រាប់វិញនៅនាទី៦២។
ទស្សនាវីដេអូខាងក្រោម៖
[youtube id=”8DJstMAexS4″]