Sergio Ramos ចង់ឲ្យ Neymar ចាកចេញពី Barcelona ខណៈរូបគេគិតថា មានបញ្ហាតិចសម្រាប់ Real Madrid ក្នុងការលើកពាន។ រូបគេនិយាយបែបនេះ ចំពេលដែលមានការចាប់អារម្មណ៍ពីសំណាក់ Paris Saint-Germain ចាប់អារម្មណ៍ខ្សែប្រយុទ្ធប្រេស៊ីល។
អនាគតរបស់ Neymar នៅ Barcelona កាន់តែមានសភាពមិនច្បាស់លាស់ធ្ងន់ធ្ងរ ស្របពេលក្លឹបលេងនៅ Ligue 1 បានរៀបចំកញ្ចប់ទឹកប្រាក់២២២លានអឺរ៉ូទិញផ្ដាច់កុងត្រា។ កីឡាករវ័យ២៥ឆ្នាំកំពុងបង្ហាញខ្លួនជាប្រធានបទមួយគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីបង្ហាញទម្រង់លេងល្អជួយមិត្តរួមក្រុមផ្ដួលគូប្រជែង Real Madrid ក្នុងពានរង្វាន់ International Champions Cup ដោយបញ្ជូនបាល់បាន២គ្រាប់ក្នុងជ័យជម្នះ៣-២។
ឆ្លើយតបសម្រាប់សំណួរពីអនាគតរបស់ Neymar ប្រធានក្រុម Real Madrid, Ramos បាននិយាយអញ្ចេះ៖” ខ្ញុំអត់ដឹងដែរ មនុស្សគ្រប់គ្នាមានសេរីភាព ជ្រើសរើសអនាគតរបស់ខ្លួន។ ខ្ញុំសង្ឃឹម(គាត់ចាកចេញ) វានឹងមានបញ្ហាតិចសម្រាប់ពួកយើង”។
Ramos ដែលទើបបង្ហាញខ្លួនលើកទីមួយក្នុងការប្រកួត Pre- Season ឲ្យ Real Madrid បាននិយាយថា៖” ខ្ញុំបានប្ដូរអាវជាមួយគាត់ ហើយខ្ញុំសង្ឃឹមថានេះជាលើកចុងក្រោយហើយ ដែលខ្ញុំបានធ្វើវាជាមួយគាត់នៅ Barca”។
ប្រភពដើម៖ Goal.con
ប្រែសម្រួល៖ Panda