ក្រោយការបញ្ជាពីតុលាការកំពូលអេស្ប៉ាញ បានបើកប្រតិបត្តិការបង្ក្រាបអំពើពុករលួយមួយបានកើតឡើងហើយ បានធ្វើការចាប់ខ្លួនប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Angel Maria Villar ព្រមជាមួយកូនប្រុសរបស់គាត់ Gorka និងអ្នកពាក់ព័ន្ធដទៃទៀតពីបទអំពើពុករលួយ។
ចៅក្រម លោក Santiago Pedraz ជាអ្នកចេញបញ្ជា ខណៈពេលដែលប៉ូលិសអេស្ប៉ាញកំពុងតែបន្តតាមចាប់ខ្លួនអ្នកទៃទៀត ចាប់តាំងពីព្រឹកថ្ងៃអង្គារនេះ។ ព័ត៌មាននេះត្រូវបានផ្សាយឲ្យដឹងចេញពីអ្នកជិតស្និតក្នុងតុលាការកំពូលអេស្ប៉ាញ។
អ្នកទាំងពីរត្រូវបានចាប់ខ្លួនពីបទបន្លំឯកសារក្លែងក្លាយពុករលួយ ជាលក្ខណៈឯកជន ជាមួយនឹងការរើសអើង។ ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញរូបនេះបានប្រើប្រាស់ឋានៈជាប្រធានសហព័ន្ធរបស់ខ្លួន ដោះស្រាយបញ្ហាផ្សេងៗ ពិសេសដកលុយមូលនិធិបម្រុង របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញយកទៅ រហូតធ្វើឲ្យបានបែកធ្លាយហើយមានការស៊ើបអង្កេតយ៉ាងក្ដៅគគុក។
គាត់ក៏មានចំណែកក្នុងអំពើពុករលួយជាមួយនឹងការបោះឆ្នោតឡើងវិញ ជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់របស់ប្រទេសផងដែរ៕
ប្រភព៖MARCA