ការប្រកួតពានរង្វាន់បាល់ទាត់ King’s Cup ដែលធ្វើឡើងនៅប្រទេសថៃ នឹងចាប់ផ្ដើមប្រកួតពីល្ងាចនេះតទៅហើយ ដោយមានការប្រកួតចំនួន២គូ។
ពានរង្វាន់ដែលមានការចូលរួមពីសំណាក់ ជម្រើសជាតិកូរ៉េខាងជើង, ប៊េឡារូស និង បូហ្គីណាហ្វាសូ និងម្ចាស់ផ្ទះថៃ នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ សម្រាប់ការប្រកួតបើកឆាក ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាកិឡដ្ឋាន Rajamangala Stadium ។
ការប្រកួតនៅក្នុងថ្ងៃនេះរួមមាន ប៊េឡារូស និងជួបប្រកួតជាមួយ បូហ្គីណាហ្វាសូ ស្របពេលដែលម្ចាស់ផ្ទះថៃ ជួបប្រកួតជាមួយ កូរ៉េខាងជើង។ ក្រុមដែលឈ្នះនៅក្នុងវគ្គនេះនឹងឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ស្របពេលដែលក្រុមចាញ់ប្រកួតគ្នាដណ្ដើមយកលេខ៣។
កម្មវិធីប្រកួតពេញលេញ:
រំលឹកជាថ្មីផងដែរថា ពានរង្វាន់បាល់ទាត់ King Cup របស់ថៃ បង្កើតឡើងតាំងពីឆ្នាំ១៩៦៨ មកម៉្លេះហើយជម្រើសជាតិថៃ ធ្លាប់ឈ្នះជើងឯកចំនួន១៤លើកផងដែរ ខណៈក្រុមនេះជាម្ចាស់ជើងឯកឆ្នាំចាស់ ក្រោយយកឈ្នះលើក្រុមហ្សកដានី ដោយលទ្ធផល ២ទល់០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៦ កន្លងទៅ៕