ខ្សែការពារកម្ពស់បាន David Luiz នឹងក្លាយជាប្រធានក្រុមជំនួស John Terry នៅរដូវកាលក្រោយបន្ទាប់ពីបង្ហើបឲ្យដឹងពីគ្រូបង្វឹកលោក Antonio Conte ។
Terry មានវ័យ៣៦ឆ្នាំទៅហើយបានទៅចូលរួមជាមួយ Aston Villa ក្នុងសប្ដាហ៍នេះបន្ទាប់ពីបញ្ចប់ការរួមរស់រយៈពេល១៩ឆ្នាំនៅ Stamford Bridge ហើយ Conte រំពឹងថានឹងរកប្រធានក្រុមថ្មី ដែលជាខ្សែការពារសម្រាប់រដូវកាលក្រោយក៏ដូចជាការប្រកួត Pre-Season Tour។ Gary Cahill ត្រូវបានគេដឹងថាជាអនុប្រធានក្រុមមានភាគរយច្រើន ខណៈខ្សែការពារស្លាប Cesar Azpilicueta ជាបេក្ខភាពដ៏សាកសមមួយរូបដែរ។
ប៉ុន្តែប្រភព The Sun វិញបានសរសេរថា Luiz ជាបេក្ខភាពនាំមុខគេដែលអាចក្លាយជាប្រធានក្រុម បន្ទាប់បង្ហាញថ្វីជើងបានល្អ ពេញចិត្តពីលោក Conte។ ខ្សែការពារសញ្ជាតិប្រេស៊ីលបានមកចូលលេងជាមួយ Chelsea ឡើងវិញក្រោយចាកចេញពី PSG ក្នុងតម្លៃ៣០លានផោនកាលពីរដូវកាលមុន ហើយជួយChelsea ឈ្នះពានតែម្ដង។
Luiz ក៏ជួបបញ្ហារបួសកាលពីពាក់កណ្ដាលរដូវកាលមុនប៉ុន្តែយ៉ាងរូបគរនៅតែបង្ហាញទម្រង់លេងបានល្អដដែល។ សម្រាប់ប្រិយមិត្តវិញ តើ Luiz អាចក្លាយជាប្រធានក្រុមChelsea ជំនួសTerry ដែលកាន់កាប់ស្លាកសញ្ញានេះកាលពីឆ្នាំ២០០៤?