Eden Hazard បាននិយាយថារូបគេគ្មានគម្រោងចាកចេញពី Chelsea នោះទេក្រោយពេលក្លឹប Real Madrid គ្រោងនឹងចំណាយលុយ១០០លានផោនដាក់សំណើចុះកុងត្រា។
កីឡាករជម្រើសជាតិបែលហ្សិក ត្រូវបានគេរាយការណ៍ថា ជាគោលដៅទីមួយដ៏អាទិភាពក្នុងរដូវដោះដូរកីឡាករខាងមុខ ហើយនៅមានប្រភពជាច្រើនបានសន្និដ្ឋានថា ធ្លាប់បានទាក់ទងជាមួយក្លឹបមានមូលដ្ឋានក្នុងទីក្រុង Madrid ទៀតផង។
ប៉ុន្តែ Hazard បានទទូចថារូបគេត្រៀមខ្លួននឹងបន្តស្នាក់នៅកីឡដ្ឋាន Stamford bridge ដើម្បីជួយ Antonio Conte លើកពាន Premier League មួយសារទៀត។
“ ខ្ញុំនៅទីនេះទេ (Chelsea) ខ្ញុំកំពុងនៅក្នុងក្លឹបល្អបំផុតមួយក្នុងពិភពលោក ហើយខ្ញុំគិតថា ខ្ញុំនឹងបន្តស្នាក់នៅទីនេះ២ឆ្នាំទៀត។ ខ្ញុំរីករាយខ្លាំងណាស់នៅទីនេះ។ “ខ្សែប្រយុទ្ធស្លាបនិយាយទៅកាន់កាសែត The Straits Times ។
កីឡាករវ័យ២៦ឆ្នាំបានបន្តទៀតថា៖” អ្នកបានឃើញខ្ញុំលេងនៅទីលានហើយថាខ្ញុំរីករាយប៉ុណ្ណា។ រដូវកាលក្រោយយើងនឹងមានពាន Champions League ដែលត្រូវលេងប៉ុន្តែយើងចង់រក្សាដំណែងជើងឯកឲ្យ Chelsea ម្ដងទៀត”៕