ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងវិលត្រឡប់មកដល់មាតុប្រទេសវិញនៅយប់ថ្ងៃទី០៣ ខែកក្កដា នេះ នាវេលាម៉ោង ១០:៤៥ នាទី ក្រោយបញ្ចប់ការប្រកួតក្នុងពានរង្វាន់ KBZ Bank Cup 2017 នៅប្រទេសមីយ៉ាន់ម៉ា។
សមាសភាពក្រុមទាំងមូលនឹងចាកចេញពីមីយ៉ាន់ម៉ា នៅវេលាម៉ោង ៦:២០ នាទីល្ងាច រួចគ្រោងនឹងមកដល់មាតុប្រទេសកម្ពុជានៅវេលាម៉ោង ១០:៤៥ នាទីយប់ តាមជើងហោះហើរ PG 937។
គួររំលឹកជាថ្មីថា U22 កម្ពុជា ធ្វើពុំបានល្អទាល់តែសោះនៅក្នុងប្រកួតនេះ ដោយប្រកួត៣ដង ចាញ់ទាំង៣ដង ពោលគឺ ចាញ់ U-22 មីយ៉ាន់ម៉ា ៤ទល់១ ក្នុងជំនួបបើកឆាក បន្តចាញ់ U-20 សាកលវិទ្យាល័យជប៉ុន ៥-ទល់១ និងប្រកួតចុងក្រោយចាញ់ U22 ហុងកុង ១ទល់០។
ជើងឯកនៃពានរង្វាន់នេះគឺបានទៅលើ ជម្រើសអាយុក្រោម ២០ ឆ្នាំនៃសាកលវិទ្យាល័យជប៉ុន ដែលមាន៩ពិន្ទុពេញ ពីការប្រកួតចំនួន៣លើក៕
រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា