យោងតាមរបាយការណ៏មួយបានអោយដឹងថាលោក Frank Lampard គ្រោងនឹងបញ្ចេញ Fabian Delph, Gylfi Sigurdsson និង Cenk Tosun នារដូវក្តៅនេះ។
ជាការពិតណាស់ Everton បានចំណាយប្រាក់ប្រមាណ 73 លានផោនក្នុងការចុះហត្ថលេខាលើកីឡាករទាំង 3រូបនេះហើយឥលូវនេះពួកគាត់បានចាក់ចេញដោយគ្មានតំលៃខ្លួន។
ខ្សែបំរើសសញ្ជាតិអង់គ្លេស Delph ដែលមានវ័យ 32 ឆ្នាំបានចូលរួមជាមួយ Everton ក្នុងឆ្នាំ 2019 តម្លៃ 8.5 លាន ផោន ដែលផ្ទេមកពី Manchester City ជាកន្លែងដែលគាត់បានឈ្នះ Premier League ចំនួនពីរដង។ ហើគាត់បានចូលលេងឲ្យ Eveton បានតែ ៤១ប្រកួតប៉ុណ្ណោះដោយជួបបញ្ហារបួសជាញឹកញាប់។
ចំនែកឯ Sigurdsson ត្រូវបានចុះហត្ថលេខាដោយលោក Ronald Koeman ក្នុងតម្លៃ 44.5 លានផោនបន្ទាប់ពីរូបគាត់បានបង្ហាញទម្រង់លេខយ៉ាងល្អនៅឯ Swansea ។គួបន្ថែមទៀតដែរថា ខ្សែបម្រើសញ្ជាតិអ៊ីស្លង់វ័យ 32 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 31 គ្រាប់ក្នុងការបង្ហាញខ្លួនសរុប 156 ប្រកួត ប៉ុន្តែគាត់មិនបានបង្ហាញខ្លួនតាំងពីខែឧសភា ឆ្នាំ 2021 មកម្លេះ។
រីឯខ្សែប្រយុទ្ធទួរគី Tosun បានចំណាយពេល 4 ឆ្នាំនៅ Everton ប៉ុន្តែកាលពីរដូវកាលមុន គាត់បង្ហាញខ្លួននៅលើទីលានប្រកួតបានត្រឹមតែ 11 នាទីក្នុងការប្រកួតទាំងអស់ហើយគាត់ត្រូវបានគេខ្ចីទៅ Crystal Palace និង Besiktas ។
គួបញ្ជាក់ផងដែរថា ក្រៅពីកីឡាករ 3រូបខាងលើនេះនៅមានកីឡាករ Jonjoe Kenny ក៏នឹងត្រូវចាកចេញពីក្លឹបដូចគ្នា ។
ប្រភព ៖ Thesun