ក្រុមបីសាចក្រហម Manchester United ត្រូវបានគេរាយការណ៏មកថា កំពុងតែចាប់អារម្មណ៏ចង់បានខ្សែការពារវ័យក្មេងជម្រើសជាតិអ៊ីតាលី Alessandro Bastoni ពីក្រុម Inter Milan ។
ជាការពិតណាស់កីឡាករវ័យ 23ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹក Spurs លោក Antonio Conte ចង់នាំគាត់ទៅកាន់ទឹកដី White Hart Lane ប៉ុន្តែឥឡូវនេះប្រជែងពី Man Utd ។ហើយបើយោងទៅតាមកាសែត The Mail បានអោយដឹងថា បិសាចក្រហមបានបើកកិច្ចពិភាក្សាជាមួយ Inter ក្នុងការប៉ុនប៉ងឆក់យកខ្សែការពាររូបនេះអោយបានមុន Spurs ។
គួបន្ថែមទៀតដែរថាបន្ទាប់ពីរដូវកាលដ៏លំបាកមួយសម្រាប់ខ្សែការពារកណ្តាលរបស់ United ដោយ Harry Maguire និង Raphael Varane បរាជ័យក្នុងការសហកាគ្នាដៃគូរឹងមាំនៅតំបន់កណ្តាល។
ហើយសម្រាប់ខ្សែការពារផ្សេងទៀតដូចជា Victor Lindelof, Eric Bailly និង Phil Jones ប្រហែលជាមិនស្ថិតនៅក្នុងគម្រោងប្រើប្រាស់របស់លោកគ្រូបង្វឹកថ្មី Erik ten Hag នៅរដូវកាលក្រោយនោះទេ អញ្ចឹងទំនងជាក្លឹបនឹងត្រូវដាក់លក់ពួកគាត់ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ។
ដកស្រង់សម្តីរបស់ Bastoni បានអោយដឹងថា “ខ្ញុំនៅសល់កុងត្រាពីរឆ្នាំទៀតជាមួយ Inter ហើយក្លឹបមិនបានប្រាប់អ្វីមកខ្ញុំទេ។ “ខ្ញុំកំពុងតែ វិស្សមកាល បន្ទាប់ ពី នេះ ហើយខ្ញុំនឹង ចាប់ ផ្តើម រដូវ កាលថ្មី ជាមួយ Inter”។
ប្រភព ៖ Thesun