កាលពីខែមិនា អ្នកចាត់ការ Jose Mourinho បានចុះកុងត្រាជាមួយទូរទស្សន៍រុស្ស៊ីដើម្បីធ្វើអ្នកវិភាគសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅទីនោះ ដោយនឹងទទួលថ្លៃនឿយហត់ ៤សែនផោនក្នុងថ្ងៃ ឬ ១,៧១លានផោនលើកុងត្រា៤ថ្ងៃរបស់លោកជាមួយបណ្ដាញទូរទស្សន៍ RT។
គ្រូបង្វឹករបស់ Man UTD បានស្ថិតនៅទីក្រុងមូស្គូចាប់ពីថ្ងៃបើកការប្រកួត World Cup ដើម្បីធ្វើជាអ្នកវិភាគគូប្រកួតសំខាន់ៗមួយចំនួន បន្ទាប់មកលោកត្រូវស្ថិតនៅរុស្ស៊ីថ្ងៃចុងក្រោយសម្រាប់វគ្គផ្ដាច់ព្រ័ត្រផងដែរ។
បុរសរហស្សនាម The Special One បានវិភាគថា អ៊ុយរុយហ្គាយនិងរុស្សីមានសមត្ថភាពឡើងទៅវគ្គបន្ត ខណៈពូល B លោកជ្រើសរើសយកអេស្ប៉ាញនិងព័រទុយហ្គាល់។ លើសពីនេះលោក Jose Mourinho ក៏គិតទុកមុនដែលថា អ៊ុយរុយហ្គាយនិងជួបព័រទុយហ្គាល់ ហើយឥឡូវនេះអ្វីៗគឺដូចការវិភាគរបស់លោកអញ្ចឹង។
គួរបញ្ជាក់ថា អ៊ុយរុយហ្គាយឈរនៅលេខ១ពូល A ដោយជួបជាមួយ ព័រទុយហ្គាល់ ដែលឋិតនៅលេខ២ពូល B ខណៈរុស្សីដែលមានចំណាត់ថ្នាក់លេខ២នៅពូល A ត្រូវប៉ះក្រុមកំពូលតារាងពូល B អេស្ប៉ាញ។
ទស្សនាវីដេអូវិភាគរបស់លោក Jose Mourinho៖