មហាសេដ្ឋីរុស្សីលោក Roman Abramovich ដែលជាប្រធានក្លឹប Chelsea មិនទាន់បានបន្ត ទិដ្ឋាការ (Visa) ថ្មីនៅប្រទេសអង់គ្លេសនៅឡើយទេ ក្រោយអស់សុពលភាពកាលពីខែមុន។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FA Cup ពេល Chelsea យកឈ្នះ Man Utd ១-០ Roman មិនបានបង្ហាញវត្តមានទេ ដោយជាប់គាំនៅប្រទេសរុស្សី ហើយមិនអាចវិលចូលប្រទេសអង់គ្លេសវិញបានដោយសារ Visa ហួសកំណត់។
យោតាមប្រភពជិតស្និទ្ធបានឲ្យដឹងថា ពាក្យសុំធ្វើទិដ្ឋាការថ្មីរបស់ Abramovich មិនត្រូវបានបដិសេធទេ ប៉ុន្តែអាជ្ញាធរចក្រភពអង់គ្លេសសុំគិតរយៈពេលវែងខុសពីធម្មតាបន្តិចសម្រាប់ការបន្ត ទិដ្ឋាការនេះ ដោយមិនផ្ដល់ការពន្យល់ណាមួយឡើយ។
មួយរយៈចុងក្រោយការទូតរវាងប្រទេសរុស្សីនិងអង់គ្លេសកំពុងមានភាពតានតឹងនឹងគ្នា ក្រោយអតីតចារកម្មរបស់អង់គ្លេសម្នាក់ត្រូវបានគេបំពុលក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេសកាលពីខែ មីនាកន្លងទៅ។ ហើយត្រូវបានគេអះអាងថា រុស្ស៊ីគឺជាអ្នករៀបចំរៀនគម្រោងការនៅពីក្រោយ។