ក្រុមភេរវជនរដ្ឋអ៊ីស្លាម (ISIS) បានបន្តការគំរាមកំហែងរបស់ពួកគេមកកាន់ពិភពបាល់ទាត់ដដែលក្រោយពីបានបង្ហោះរូបរូបកាត់ករបស់ Cristiano Ronaldo និង Lionel Messi មុនព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីចូលមកដល់។
នៅក្នុងរូបភាពទី១មានរូបអាកររបស់កីឡាករ រ៉ូណាលដូ និង ម៉េសស៊ី ភ្ជាប់ជាមួយសារមួយឃ្លាថា៖ “នៅលើដីនឹងគ្របដណ្ដប់ដោយឈាមរបស់អ្នក”។ ដោយឡែកនៅក្នុងរូបភាពទី២មានរូបទាហ៊ានម្នាក់ឈរកាន់ឧបករណ៍បំផ្ទុះនៅក្នុងកីឡដ្ឋានភ្ជាប់ជាមួយសារមួយថា៖ ” FIFA World Cup នៅរុស្ស៊ី ២០១៨ ជ័យជំនះនឹងជារបស់ពួកយើង”។
គួររំលឹកថា នេះមិនមែនជាការគំរាមសម្លាប់លើកទី១ទេអំពីក្រុមភេរវជនរដ្ឋអ៊ីស្លាមចំពោះអ្នកគាំទ្របាល់ទាត់ដែលត្រៀមទៅមើល World Cup ឆ្នាំក្រោយ។ សកម្មភាពគំរាមមុនបានបង្ហាញរូបភាពព្រឹត្តិការណ៍ World Cup Russia ឆ្នាំ២០១៨ដែលមានរូបទាហាន jihadi នៅពីក្រោយពាក្យ “រងចាំពួកយើង” ថែមទៀតផង៕
ការប្រកួតបាល់ទាត់ FIFA World Cup ឆ្នាំ២០១៨ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ ខណៈស្ថានីយ៍ទូរទស្សន៍ CBS (CTN, CNC & MYTV) គឺជាអ្នកផ្សាយបន្តផ្តាច់មុខជូនប្រិយមិត្តកម្ពុជា។