Arsene Wenger ជឿថាកាតបន្តដឹកនាំ Arsenal និងបដិសេធមកដឹកនាំ Man Utd គឺជាការសម្រេចចិត្តត្រូវរបស់គាត់ហើយ។
Wenger ធ្លាប់បានគេទាក់ទងឲ្យមកដឹកនាំក្រុមបិសាចក្រហម Manchester United ជំនួសលោក Sir Alex កាលពីដើមទសវត្សឆ្នាំ២០០០ តែលោកបដិសេធដោយលោកបានចូលស៊ុបក្នុងការដឹកនាំ Arsenal ទៅហើយ។
បុរសវ័យ៦៨ឆ្នាំ និយាយថាគាំត់មិនបានស្ដាយក្រោយអ្វីទាំងអស់ដែលលោកបានបដិសេធឱកាសក្លាយជាអ្នកចាត់ការក្រុមបិសាចក្រហមដោយសារតែលោកមានអារម្មណ៍ស្រឡាញ់កាំភ្លើងធំងប់ទៅហើយ។
“ទេ!ព្រោះ Arsenal គឺជាក្ដីស្រឡាញ់នៃជីវិតរបស់ខ្ញុំ។ ខ្ញុំបដិសេធជាច្រើនដងណាស់ទៅហើយៗ ខ្ញុំក៏ប្រឈមនឹងការប្រកួតប្រជែងនោះពេលនោះយើងកំពុងសាងសង់កីឡដ្ឋាន Emirates”។
“ ខ្ញុំមិនសោកស្ដាយទេពីព្រោះវាគ្រាន់តែជាផ្លូវមួយដែលខ្ញុំបានឃើញជីវិតខ្លួនឯងសំខាន់នៅទីនេះ។ ខ្ញុំបានជួបម្ចាស់ក្លឹបMan Utd លោក Martin Edward ប៉ុន្តែក៏មានមនុស្សជាច្រើនទៀតមកជួបខ្ញុំដល់ផ្ទះប៉ុន្តែខ្ញុំតែងតែស្មោះត្រង់ជាមួយក្លឹបនេះ”។
សូមបញ្ជាក់ផងដែរថាគ្រូបង្វឹកសញ្ជាតិបារាំងនឹងប្រឈមមុខជាមួយ United លើកចុងក្រោយបំផុតក្នុង Premier League នៅរដូវកាលនេះក្នុងថ្ងៃអាទិត្យ មុនពេលបញ្ចប់អាជីពគ្រូបង្វឹកនៅកាំភ្លើងធំ២២ឆ្នាំ៕