គ្រូបង្វឹក Chelsea លោក Antonio Conte មិនជឿថាក្រុមរបស់លោកជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាន FA Cup ទល់នឹង Manchester United នោះទេ។
ការរកបានមួយគ្រាប់ម្នាក់របស់ Giroud និង Morata ធ្វើឲ្យ Chelsea ឈ្នះ Southampton ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញក្នុងលទ្ធផល២ទល់០។ចំណែក Man Utd បានយកឈ្នះ Tottenham ២ទល់១ហើយ Conte បាននិយាយថា ក្រុមលោកដែលធ្លាប់ចាញ់ Arsenal វគ្គផ្ដាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុនមិនមែនជាក្រុមមានភាគរយខ្ពស់ក្នុងការឈ្នះពាននោះទេ តែ Man Utd ទៅវិញទេដែលជាក្លឹបមានភាគរយខ្ពស់ក្នុងឈ្នះពាន។
“វាមិនស្រួលនោះទេ យើងចាប់ផ្ដើមលេងវគ្គផ្ដាច់ព្រ័ត្រជាក្រុមល្អជាងគេកាលពីរដូវកាលមុនហើយរដូវកាលនេះយើងមិនមែនជាក្រុមដូចមុនទៀតទេតែយើងនឹងព្យាយាមព្យាករណ៍”។
“ បានឡើងវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត ពាន FA Cup ដូចដែលអ្នកបានដឹងថាវាមិនស្រួលនោះទេដែលត្រូវលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ២ឆ្នាំជាប់គ្នាក្នុងប្រទេសហើយពិសេសជាងនេះទៅទៀតនោះការប្រកួតប្រជែងនេះ គឺជាការប្រកួតសំខាន់មួយ”។
“ខ្ញុំមិនទាន់គិតទេ តែពេលនេះសូមផ្ដោតសំខាន់លើការលេងក្នុងលីកដោយរកពិន្ទុឲ្យបានច្រើនតាមតែអាចធ្វើបានក្នុងការប្រកួតដែលនៅសល់”៕