ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំនឹងចូលរួមក្នុងពានរង្វាន់ដែលរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ីគឺពាន AFC Under 23 Championship ដោយឈរកំពូលតារាង Pot 3 ក្នុងតំបន់ East Zone។
ក្រុមដែលឈរក្នុង Pot 3 នេះមានកម្ពុជា ឥណ្ឌូណេស៊ី ទីម័រខាងកើត ឡាវនិងសិង្ហបុរី។ចំណែក Port 1វិញមានក្រុមវៀតណាម កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ីនិងកូរ៉េខាងជើងខណៈដែល Port 2 មានចិន អូស្រ្តាលី ថៃ មីយ៉ាន់ម៉ានិងហុងកុង។ Port 4 មានម៉ុងហ្គោលី ព្រុយណេ ហ្វីលីពីន ឆាយនីសតៃប៉ិ និងម៉ាកាវ Port 5 មានតែ២ប្រទេសប៉ុណ្ណោះគឺ កោះហ្គាម និងជម្រើសកោះ Northern Mariana Island ។
តាមកាលវិភាគការប្រកួតវគ្គជម្រុះពានAFC U-23 Championship 2020 នឹងចាប់ផ្ដើមនៅខែមីនាឆ្នាំក្រោយហើយខាងAFC ក៏មិនទាន់ប្រកាសពីក្រុមណាមួយធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះនិងវគ្គផ្ដាច់ព្រ័ត្រនៅឡើយទេខណៈនេះគ្រាន់តែជាតារាងបែងចែកក្រុមហើយក៏មិនទាន់ចាប់ពូលប្រកួតនៅឡើយដែរ៕
ប្រភព៖ VOV.VN