ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League បានប្រកាសចែកពានរង្វាន់ថ្មីមួយសម្រាប់កីឡាកររូបណាម្នាក់ដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានច្រើនជាងគេក្នុងមួយរដូវកាល។
Premier League បានចាប់ដៃគូជាមួយក្រុមហ៊ុនអង់គ្លេស Cadbury ហើយពាននឹងចែកពេលចប់រដូវកាលនេះដោយហៅថា “playmaker award” ដែលចែកជូនដល់កីឡាករលេងក្នុងលីកកំពូលអង់គ្លេសដែលត្រូវបានគេកត់ត្រាជាកីឡាករបញ្ជូនបាល់ឲ្យគេស៊ុតច្រើនជាងគេក្នុងមួយរដូវកាល។
បច្ចុប្បន្ន កីឡាករដែលកំពុងបញ្ជូនបាល់ឲ្យគេស៊ុតច្រើនមានខ្សែបម្រើMan City កីឡាករ Kevin De Bruyne ដែលAssist បាន១៥ដងលើសមិត្តរួមក្រម Leroy Sane និងDavid Silva ដែលទទួលបាន១២និង១១ដង។
ពានបុគ្គលថ្មីនេះនឹងត្រូវផ្ដល់ជូនដោយអតីតកីឡាករ Thierry Henry ដែលជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Cadbury ហើយលោកក៏ជាកីឡាករដែលធ្លាប់បានAssist បានច្រើនជាងគេដល់ទៅ២០ដងផងដែរ។
“ការស៊ុតបញ្ចូលទីគឺជាអារម្មណ៍ល្អបំផុតមួយរបស់កីឡាករដែលអាចមាននៅលើទីលាន។ តាមពិតទៅ! វាមិនអាចទៅរួចដែលគ្មានអ្នកនាំលេងឬអ្នកបញ្ជូនបាល់ដើម្បីឲ្យស៊ុតបញ្ចូលទី”។
ដូចជាពាន Golden Boot និង Golden Glove ដែរ Cadbury ត្រូវបានគេស្នើសុំឲ្យអ្នកគាំទ្រម្នាក់មានសំណាងកាន់ពាននេះផងដែរ។ តែគួរឲ្យស្ដាយការសម្រេចបង្កើតពាននេះវាយឺតពេលបន្តិចទៅហើយសម្រាប់ Mesut Ozil ៕