ក្លឹបបិសាចក្រហម Manchester United បានចូលរួមប្រជែងជាមួយក្លឹបមួយទៀត ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធស្លាប Richarlison ក្នុងតម្លៃ៤០លានផោន នេះបើតាមប្រភព Sky Sport News។
Richarlison ទើបតែមកចូលរួមជាមួយ Watford ក្នុងរដូវកាលនេះ ប៉ុន្តែកីឡាករប្រេស៊ីលបានបង្ហាញពីគុណភាពលេងក្នុងPremier League យ៉ាងល្អ ហើយអ្នកជំនាញសន្និដ្ឋានថារូបគេនឹងមានអនាគតជាងនេះ។
Arsenal, Chelsea, Everton, Monaco និង Paris Saint-Germain ក៏ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍កីឡាករវ័យ២០ឆ្នាំរូបនេះដែរហើយ Watford អាចនឹងលក់ក្នុងតម្លៃ៤០លានផោន៕