វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​ប្រកួត​ក្នុង ​Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​កាល​ពី​យប់​មិញ ​ពិសេស​Barcelona ដែល​យក​ឈ្នះ​ Roma ក្នុង​លទ្ធផល​៤​ទល់​១​កាល​ពី​ជើង​ទី​មួយ​ត្រូវ​បាន​ចាញ់​យ៉ាង​អាម៉ាស់​ត្រូវ​គេ​សំពង​៣​គ្រាប់​ទម្លាក់​ចេញ​ពី​ Champions League ខណៈ​ដែល ​Liverpool នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ផ្ដល់​មេរៀន​ឈឺចាប់​ឲ្យ​ Man City ទាំង​ពីរ​ជើង។

ការ​ប្រកួត​នៅ​ទឹក​ដី​អ៊ីតាលី​ក្រុម​ម្ចាស់​ផ្ទះ​ Roma បាន​រៀប​តម្រង់​លេង​យ៉ាង​ល្អ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​មិន​ឲ្យ​ភ្ញៀវ​Barca ត​ដៃ​រួច។ បី​គ្រាប់​របស់​ក្រុម​មក​ពី​ទីក្រុង​រ៉ូម​រក​បាន​ដោយ​កីឡាករ​ Edin Dzeko នាទី​ទី​៦, Daniele De Rossiនាទី​៥៨​និង​ Konstantinos Manolasនាទី​៨២។ លទ្ធផល​នេះ​ Roma ឈ្នះ ​Barcelona សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៤-៤ Roma ចំណេញ​គ្រាប់​បាល់​ក្រៅ​ដី។

[youtube id=”TR9E6GARzW0″]

ចំណែក ​Liverpool វិញ​បាន​យក​ឈ្នះ​ Man City ក្នុង​លទ្ធផល​២​ទល់១​នៅ​ជើង​ទី​២​ក្រោយ​ឈ្នះ​៣​ទល់​០​កាល​ជើង​ទី​មួយ។ ២​គ្រាប់​របស់​ក្រុម​ហង្ស​រក​បាន​ដោយ​ Mohamed Salah នាទី​៥៦ និង​ Roberto Firmino នាទី​៧៧។ចំណែក​មួយ​គ្រាប់​របស់​Man City រក​បាន​ដោយ​កីឡាករ Gabriel Jesus នាទី​ទី​២។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​លោក​ Klopp ឈ្នះ​សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៥-១។

[youtube id=”3HhdDIGb9PA”]