Henrikh Mkhitaryan នឹង​ខកខាន​ជួយ​ក្រុម​កាំភ្លើង​ធំ​ ​Arsenal ក្នុង​ការ​ប្រកួត​ពាន​ Premier League ជាមួយ​ Southampton នៅ​ថ្ងៃ​អាទិត្យ​នេះ​បន្ទាប់​ពី​ប៉ះ​ទង្គិច​ត្រង់​ជង្គង់​ពេល​លេង​ទល់​និង​ CSKA Moscow យប់​មិញ​ខណៈ​ដែល​ David Ospina ត្រូវ​នៅ​ក្រៅ​ទីលាន​ដល់​ទៅ​៣​អាទិត្យ​ដោយ​សារ​បញ្ហា​កែង​ជើង។

ក្រោយ​ចប់​ការ​ប្រកួត​យប់​មិញ​លោក​Wenger បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា​៖” Henrikh Mkhitaryan មាន​បញ្ហា​ជង្គង់​​យើង​ត្រូវ​បង្ខំ​ចិត្ត​ដូរ​ Miki ចេញ​ យើង​មិន​ថា​វា​អាក្រក់​ប៉ុណ្ណា​នោះ​ទេ​ ប៉ុន្តែ​គាត់​នឹង​មិន​បាន​លេង​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍”

តាម​ពិត​ទៅ! Ospina នឹង​ត្រូវ​លេង​ក្នុង​ឈុត​១១​នាក់​ដំបូង​ឲ្យ​ Arsenal កាល​ពី​យប់​មិញ ​ប៉ុន្តែ​រូប​គេ​រង​របួស​​កែង​ជើង​ពេល​ហ្វឹក​ហាត់។

Wengerបាន​បន្ត៖ “គាត់​គ្រាន់​តែ​ហក់​សង្គ្រោះ​បាល់​តែ​អុក​នឹង​ដី​ ​កែង​ជើង​ក៏​មាន​បញ្ហា​ទៅ។ គាត់​ខកខាន​បី​អាទិត្យ​ គ្រូ​ពេទ្យ​បាន​ប្រាប់​ហើយ​។​ម្សិលមិញ​យើង​ខ្លាច​ថា​របួស​គាត់​ធ្ងន់​តែ​នេះ​របួស​តែ​បី​អាទិត្យ​ទេ”៕