ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមមកពីរុស្សី CSKA Moscow ក្នុងលទ្ធផល៤ទល់១ក្នុងការប្រកួតពានរង្វាន់ Europa League វគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។
៤គ្រាប់របស់ក្រុមលោក Wenger រកបានដោយខ្សែបម្រើសញ្ជាតិវែល Aaron Ramsey នៅនាទី៩ និងនាទី២៨ ខណៈខ្សែប្រយុទ្ធ Alexandre Lacazette រកបាន២គ្រាប់គឺនៅនាទី២៣ដោយបាល់ពិន័យ១១ម៉ែត្រ និងមួយគ្រាប់នៅនាទី៣៥។ចំណែកមួយគ្រាប់របស់ CSKA Moscow រកបានដោយកីឡាករ Aleksandr Golovin នាទី១៥។
លទ្ធផលនេះបញ្ជាក់យ៉ាងច្បាស់ថា Arsenal មានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទោះបីជានៅសល់ជើងទី២ដែលត្រូវប្រកួតនៅទឹកដីរុស្សីក្ដី។
[youtube id=”DqTXLcipjvA”]