ក្រុមជើងខ្លាំង Barcelona បានយកឈ្នះក្រុមRoma របស់អ៊ីតាលីដល់ទៅ៤ទល់១ក្នុងពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី១។
វគ្គទី១នាទី៣៨ Daniele De Rossi បានភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងឲ្យ Barcelona ចំណេញគ្រាប់បាល់ដោយមិនបានស៊ុតហើយលទ្ធផលនេះ បន្តដល់ចប់វគ្គទី១។ចូលវគ្គទី២ កីឡាករ Konstantinos Manolasបានធ្វើឲ្យចូលទីខ្លួនឯងមួយគ្រាប់ទៀតនៅនាទី៥៥មុនពេលខ្សែការពារ Gerard Pique រកបានមួយគ្រាប់នៅនាទី៥៩។
នាទី៨០ទើបខ្សែប្រយុទ្ធ Edin Dzeko រកបានមួយគ្រាប់ឲ្យ Roma ប៉ុន្តែ Barcelona ហាក់មិនឆ្អែតនឹងរកគ្រាប់បាល់សោះដោយខ្សែប្រយុទ្ធ Luis Suarezរកបានគ្រាប់បាល់ទី៤បន្ថែមទៀតនៅនាទី៨៧ហើយលទ្ធផលនេះ បន្តរហូតដល់ចប់ការប្រកួតតែម្ដង។
[youtube id=”ER1t8uy1vUk”]