ចំនួន​នៃ​ការ​ចូល​លេង​៧៥​នាទី​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ដែល​ Real Madrid យក​ឈ្នះ ​Juventus ក្នុង​លទ្ធផល​៣​ទល់​០​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​ Champions League, Isco ទោះ​បី​ជា​រក​គ្រាប់​បាល់​មិន​បាន​ពិត​មែន​ប៉ុន្តែ​ការ​ Assist មួយ​គ្រាប់​នឹង​ការ​ប៉ះសេ​បាល់​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ។

វា​មិន​មែន​ជា​រឿង​ដែល​ត្រូវ​ងឿងឆ្ងល់​ហេតុអ្វី​Isco បាន​ចូល​លេង​ជម្រើស​ដំបូង​១១​នាក់​ខណៈ​រូប​គេ​ជា​កីឡាករ​នាំ​លេង​ក្នុង​ក្រុម​ហើយ​ជម្រើស​មុន​គេ​បើ​ធៀប​ជាមួយ​ Lucas Vazquez, Marco Asensio, និង​Gareth Bale។ ក្នុង​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ វា​សាក​សម​ណាស់​ដែល​យើង​អាច​និយាយ​ថា​ការ​ជ្រើសរើស​របស់​Zidane ពិត​ជា​ត្រឹម​ត្រូវ​​ហើយ​អ្វី​ៗ​កាន់​តែ​យល់​ស្រប​លើស​ពី​នេះ​ទៀត​បើ​មើល​ទៅ​លើ​ស្ថិតិ។

ខ្សែ​បម្រើ​នៅ​ Real Madrid តែ​លេង​ប្រយុទ្ធ​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​បង្ហាញ​ភាព​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​ដោយ​ក្នុង​ការ​ប៉ះ​សេ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន​៥៤​ដង​ជោគជ័យ​ទាំងអស់​គិត​ជា​ភាគរយ​គឺ​100%ពេញ​តែ​ម្ដង។ ក្នុង​ចំណោម​៥៤​ដង​នេះ​មាន​មួយ​ដង​បញ្ជូន​ឲ្យ​Ronaldo រក​បាន​នៅ​គ្រាប់​ទី​មួយ​ក្រោយ​កីឡាករ​រូប​នេះ​ញាក់​បាល់​ពី​ស្លាប​ឆ្វេង​និង​ទាត់​ឲ្យ​CR7 សម្រេច​ទី។

មើល​ស្ថិតិ​ខាង​ក្រោម​នេះ៖