កាលពីព្រឹកមិញនេះ ខ្សែប្រយុទ្ធលេខ៩ជម្រើសជាតិកម្ពុជាឃួន ឡាបូរ៉ាវីបានឡើងយន្តហោះទៅប្រទេសថៃ ដើម្បីទៅសាកល្បងសមត្ថភាពឲ្យក្លឹបលីកកំពូលថៃមួយ។
ព័ត៌មាននេះលេចលឺឡើងតាំងពីរប៉ុន្មានថ្ងៃមុនដែលថាខ្សែប្រយុទ្ធវ័យចាស់ជម្រើសជាតិកម្ពុជារូបនេះ ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅថៃមិនបញ្ចេញឈ្មោះ ក្រោយពេលរកបាន២ក្នុង២ប្រកួតឲ្យជម្រើសជាតិកម្ពុជា។ ជាតួយ៉ាង!ព្រឹកមិញគេឃើញបូរ៉ាវីនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយរូបគេថតមួយប៉ុសផុសដាក់ថា” Good morning, Wait for early flight.”។
សូមបញ្ជាក់ផងដែរថាកីឡាករវ័យចាស់រូបនេះពិតជាបង្ហាញទម្រង់លេងបានល្អពិតមែនក្នុងការប្រកួតជាមួយជម្រើសជាតិកម្ពុជាដោយរកបាន២ក្នុង២ប្រកួត។ គ្រាប់ទីមួយរកបានពេលលេងទល់នឹងជម្រើសជាតិឡាវ ឲ្យកម្ពុជាឈ្នះ១ទល់០ខណៈគ្រាប់បាល់ទី២ឲ្យកម្ពុជាតាមពីក្រោយអាហ្វហ្គានីស្ថាន២ទល់១៕
រូបភាព៖ Kem Sovanna