ខ្សែប្រយុទ្ធក្លឹបតោខៀវ Chelsea កីឡាករ Alvaro Morata អាចនឹងត្រឡប់ទៅ Real Madrid វិញក្រោយចប់រដូវកាលនេះខណៈដែលក្លឹបនៅអេស្ប៉ាញហាក់មិនអស់ចិត្តនឹងសសមត្ថភាពរបស់អតីតយុវជនរបស់ខ្លួន។
តាមប្រភពពីមានមូលដ្ឋាននៅអង់គ្លេសគឺ Talke SPORT, Express, និយាយដូចៗគ្នាថា Real Madrid ចាប់អារម្មណក្នុងការនាំយក Morata វ័យ២៥ឆ្នាំត្រឡប់ទៅ Bernabeu វិញ ខណៈដែលគេសង្ស័យថាអនាគតរបស់ Karim Benzema នៅ Madrid បានចប់មែនទែនហើយ។
ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរូបនេះ ទើបតែបានមកចូលរួមជាមួយ Chelsea កាលពីខែកក្កដាឆ្នាំមុនក្នុងតម្លៃ៦០លានផោន។ ដើមរដូវកាលរូបគេបង្ហាញខ្លួនយ៉ាងល្អឲ្យតោខៀវដោយរកបាន១២គ្រាប់មុនឆ្នាំ២០១៨។ ប៉ុន្តែចាប់តាំងពីពេលនោះមករូបគេរកបាន៣គ្រាប់ប៉ុណ្ណោះគិតតាំងមួយគ្រាប់យប់មិញតែតចូល Spurs ក្នុងការប្រកួតដែលចាញ់Tottenham ១-៣។
បើ Alvaro Morata ត្រឡប់ទៅBernabeu វិញនោះវាជាលើកទីបីហើយដែលរូបគេក្លាយជាកីឡាកររបស់ស្ដេចស ក្រោយពេលចូលរួមជាមួយស្ដេចកាលពីឆ្នាំ២០០៨ចេញពីឈុតយុវជនដោយបង្ហាញខ្លួន៥២ប្រកួត មុនពេលចេញទៅ Juventus ឆ្នាំ២០១៤។២ឆ្នាំក្រោយមក រូបគេក៏ចុះកុងត្រាជាមួយក្រុមលោក Zidane ម្ដងទៀត ដោយរកបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន៤៣ប្រកួតនៅរដូវកាល២០១៦/១៧មុនពេលផ្ទេរមក Chelseaមុនចាប់ផ្ដើមរដូវកាលនេះ។
ក្រៅពី Real Madrid, Bayern Munich ក៏ជាក្លឹបមួយកំពុងតែសម្លឹងឃើញ Morata ដែរប្រសិនបើ Robert Lewandowski ចាកចេញពីក្លឹបម្ចាស់ជើងឯក Bundesliga មួយនេះ៕