លេង​មិន​ទាន់​បាន​មួយ​ប្រកួត​ពេញ​លេញ​ផង​ Zlatan ​បានធ្វើ​ឲ្យ​  Major League Soccer ​របស់​អាមេរិក​កក្រើក ក្រោយ​ពេល​ប្ដូរ​ចូល​នៅ​នាទី​៧១​ហើយ​រក​បាន​គ្រាប់​ដល់​ទៅ​២​គ្រាប់​ភ្លាម​ៗ​​​វាយ​បកឲ្យ​ LA Galaxy យក​ឈ្នះ​​ Los Angeles ក្នុង​លទ្ធផល​៤​ទល់​៣​។

ក្រុម​ភ្ញៀវ​ Los Angeles បាន​ធ្វើ​ការ​នាំ​មុខ​មុន​ដល់​ទៅ​៣​គ្រាប់​នៅ​នាទី​ទី​៥​ដោយ​ Carlos Vela, នាទី​២៦​ដោយ​ Diego Rossi, នាទី​៤៨​បាន​មក​ពី​ភ្លាត់​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ Daniel Steres។

ប៉ុន្តែ​ Sebastian Lletget និង​ Chris Pontius រក​បាន​មួយ​គ្រាប់​ម្នាក់​នៅ​នាទី​៦១​និង​៧៣​ហើយ​ Ibrahimovic បន្ថែម​២​គ្រាប់​ទៀត​យ៉ាង​សាហាវ​នៅ​នាទី​៧៣​ និង​នាទី​៩០​ក្រោយ​ពេល​ប្ដូរ​ចូល​នៅ​នាទី​៧១​។​លទ្ធផល​នេះ​ធ្វើ​ឲ្យ ​​LA Galaxy វាយ​បក​យក​បាន​បី​ពិន្ទុ​វិញ៕

វីដេអូហាឡាយ​ខាងក្រោម៖

[youtube id=”ivWW2A7TP54″]