ក្រុមមកពីអាមេរិកខាងត្បូងត្រូវបានក្រុមនៅអឺរ៉ុបស៊ុតបញ្ចូលទី៦គ្រាប់ ដែលនេះជាការចាញ់ក្រុមគូប្រជែងមកពីអឺរ៉ុបដ៏ធ្ងន់បំផុតចាប់តាំងពីឆ្នាំ១៩៥៨មក។
Messi លេងមិនបានទេក្នុងការប្រកួតនេះ ដោយសាររបួសសរសៃពួរអំឡុងពេលហ្វឹកហាត់ ប៉ុន្តែគាត់នៅតែតាមមើលមិត្តរួមក្រុមលេង។ ក្រោយចប់វគ្គទីមួយតារារបស់ Barca បាននិយាយទៅកាន់មិត្តរួមក្រុម ពេលដែលក្រុមអេស្ប៉ាញនាំមុខ២ទល់១ដោយព្យាយាមលើកទឹកចិត្តដល់មិត្តរួមក្រុមទាំងអស់។
ប៉ុន្តែគួរឲ្យស្ដាយ!ការនិយាយរបស់គាត់ ហាក់មិនទទួលបានផលល្អនោះទេ ក្រោយអេស្ប៉ាញបន្តស៊ុតបញ្ចូលទីក្រុមរបស់ខ្លួនហើយ Messi ទ្រាំមិនបានក៏ដើរចេញក្រោយការប្រកួតនៅសល់១០នាទីចុងក្រោយ។ ប៉ុន្តែទោះបីជាទទួលការខកចិត្ត Messi ត្រូវបានគេរាយការណ៍ បានបន្តនិយាយលើកទឹកចិត្តមិត្តរួមក្រុមក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្រោយការប្រកួត។ Diario Ole បានដកស្រង់សម្ដីរបស់គាត់ថា៖” We come Through This Together. United”( យើងមកជាមួយគ្នាយើងទទួលអស់គ្នា!រួបរួមគ្នាឡើង”។
តាមប្រភពដដែល! កាយវិការនិងសម្ដីទាំងនេះ ទទួលបានការយល់ស្របពីមិត្តរួមក្រុមរបស់គាត់ទាំងអស់។ Messi វ័យ៣០ជាងទៅហើយព្រឹត្តិការណ៍ World Cup ឆ្នាំនេះអាចជាការឱកាសចុងក្រោយ ក្នុងការលើកពានដែលមានតម្លៃបំផុតក្នុងពិភពបាល់ទាត់។
គាត់បានដឹងថាទោះបីជាទេពកោសល្យរបស់គាត់ទាំងអស់ គាត់មិនអាចឈ្នះពាននេះបានដោយខ្លួនគាត់បានឡើយដោយមិត្តរួមក្រុមជាអ្នកគាំទ្រលើទីលាន ហើយក្នុងស្ថានភាពនេះគេជឿថាពួកគេ អាចឈ្នះពាននេះក្នុងប្រទេសរុស្សី៕