ប្អូនប្រុសរបស់ Kylian Mbappe ឈ្មោះ Ethan បាននឹងកំពុងធ្វើព្យុះភ្លៀងក្នុងក្លឹបយុវជនរបស់ PSG ក្រោយរូបគេបានមកដល់ហើយរកបានគ្រាប់បាល់ពេលបង្ហាញខ្លួនដំបូងឲ្យឈុត U12 របស់ក្លឹប។
ខណៈដែលបងធំ Kylain កំពុងក្លាយជាម៉ាស៊ីនរកគ្រាប់បណ្ដើរជាមួយក្លឹបយក្សនាទីក្រុងប៉ារីស Ethan កំពុងរីកធំធាត់ក្នុងការចូលលេងលើកដំបូង។ ប្អូនប្រុសរបស់ Kylain Mbappe រកបានគ្រាប់បាល់ឲ្យ U12 PSG ក្នុងពានរង្វាន់យុវជន Mediterranean International Cup។
PSG នឹងសង្ឃឹមថាទេពកោសល្យពីកំណើតរបស់ Ethan នឹងត្រចះត្រចង់ដូចបងប្រុសរបស់ខ្លួននៅក្លឹបផងដែរ។ Kylain កំពុងតែក្លាយជាតួសំខាន់ក្នុងការប្រកួតដំបូងនៅរដូវកាលនេះក្នុងក្លឹប PSG ហើយថ្មីៗនេះអាវលេខ១០ជម្រើសជាតិបារាំងក៏រូបទទួលបានដោយកិត្តិយសទៀតផង។
បង្ហាញខ្លួនចុងក្រោយឲ្យជម្រើសជាតិ Kylian Mbappe រកបាន២គ្រាប់ក្នុងចំណោមគ្រាប់បាល់៣គ្រាប់ ឲ្យបារាំងឈ្នះរុស្សី៣-១មិត្តភាពប៉ុន្មានថ្ងៃមុន៕