និយាយក្នុងកាសែត Sky Sport News, Eden Hazard បានទម្លាយថាអាទិភាពរបស់គាត់ គឺបានចូលលេង ហើយដើរលើទីលានដោយមិនខ្វល់ថាតំបន់ណានោះទេ ។កីឡាកររូបនេះនិយាយក្នុងការបង្ហាញខ្លួនជាមួយ Chelsea និងជម្រើសជាតិបែលហ្សិក។
“ ខ្ញុំគ្រាន់តែចង់នៅលើទីលាន លេខ ៩, ១០…ខ្ញុំអាចលេងជាខ្សែការពារឆ្វេងក៏បានប្រសិនបើគ្រូបង្វឹកត្រូវការ គ្មានបញ្ហានោះទេ។ ខ្ញុំចង់នៅលើទីលានហើយព្យាយាមផ្ដល់គ្រប់យ៉ាងដូចដែលខ្ញុំធ្លាប់បានធ្វើអញ្ចឹង”។
“ខ្ញុំរីករាយនៅChelsea ខ្ញុំស។តែគិតចំពោះការប្រកួតដែលនៅសល់ជាមួយក្លឹបនិង World Cup ប៉ុណ្ណោះ ខ្ញុំនៅសល់កុងត្រា២ឆ្នាំទៀតហើយខ្ញុំសុំត្រឹមតែសប្បាយប៉ុណ្ណោះ”។
នៅពេលនេះ Eden Hazard កំពុងបំពេញតួនាទីក្នុងជម្រើសជាតិបែលហ្សិកត្រៀមប្រកួតមិត្តភាពជាមួយ អារ៉ាប៊ីសាអូឌីតនៅយប់នេះ៕