ខ្សែបម្រើ Mohamed Elneny បានចុះកុងត្រាថ្មីបន្ថែមទៀតជាមួយ Arsenal ខណៈកុងត្រានេះ ធ្វើឲ្យមិត្តរួមជាតិរបស់ Salah ក្លាយជាសមាជិករបស់លោក Wenger រយៈពេលយូរ។
ខ្សែបម្រើរូបនេះបានចាកចេញពី Baselក្លឹបជើងឯករបស់ស្វីសកាលពីខែមករាឆ្នាំ២០១៦ ហើយចាប់តាំងពីរពេលនោះគាត់បង្ហាញខ្លួនបាន៦៦ប្រកួតរកបានគ្រាប់បាល់២គ្រាប់។ ក្នុងពិធីចុះហត្ថលេខាថ្មីនេះលោក Wenger បាននិយាយថា៖
“ជាពាណិជ្ជកម្មដ៏ធំមួយសម្រាប់អេហ្ស៊ីប។ ខ្ញុំពិតជាសរសើរចំពោះការសម្រេចចិត្តរបស់ Elneny។ គាត់ជាមនុស្សម្នាក់ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញគុណភាពរបស់ក្រុមគាត់ប្រយុទ្ធបានល្អ ការពារក៏ល្អ ហើយគាត់នៅតែបន្តលេងជាកីឡាករពេញលេញម្នាក់”៕