Arsene Wenger គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal កំពុងសម្លឹងចង់បានកីឡាករជើងស៊ុតម្នាក់ ពីក្លឹបមួយនៅលីកកំពូលបារាំង
គឺកីឡាករ Nabil Fekir របស់ក្រុម Olympic Lyon។ Arsenal កំពុងចាប់ផ្ដើមចរចារជាមួយភ្នាក់ងាររបស់កីឡាកររូបនេះ ដោយ សង្ឃឹមថា ការចុះកុងត្រានិងអាចកើតនៅរដូវក្ដៅនេះ។

Arsenal ហ៊ានចាយលុយធំមែនទែនគឺហ៊ានដេញថ្លៃរហូតដល់៥០លានអឺរ៉ូ ដែលអាចចាត់ទុកថា ជាតម្លៃថ្លៃដ៏កម្រសម្រាប់ក្លឹបអង់គ្លេសមួយនេះ។ ទោះបីជា Nabil Fekir មិនសូវមានសង្ឃឹមថា អាចជាប់ជម្រើសជាតិបារាំង ដើម្បីលេង World Cup ឆ្នាំនេះក៏ដោយ ប៉ុន្ដែកីឡាករនេះនៅតែមានហាងឆេងខ្ពស់នៅលើទីផ្សារ ដោយសារមានក្លឹបធំៗជាច្រើនសុទ្ធតែចង់បាន ។

នារដូវកាលនេះ​ Fekir បានស៊ុតបញ្ចូលទីអោយក្រុម Lyon បាន១៦គ្រាប់ហើយ ក្នុងការប្រកួត Ligue 1 ហើយត្រូវបានលោក Wengerកោតសរសើរជារឿយ ចំពោះសមត្ថភាពរកគ្រាប់បាល់របស់គេ ៕

Metro