បន្ទាប់ពីព័រទុយហ្គាល់ និងមិកស៊ិកឡើងទៅចាំមុនគេក្នុងពូលA ការប្រកួតវគ្គជម្រុះក្នុងពូល B ពានរង្វាន់ FIFA Confederation Cup2017 បានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយអាល្លឺម៉ង់និងឈីលីជាក្រុមឡើងទៅបង្គ្រប់ដោយបានឈ្នះគូរប្រកួតរៀងៗខ្លួន។
ម្ចាស់ជើងឯក World Cup 2014 បានយកឈ្នះក្រុមកាមេរ៉ូន៣ទល់១ ខណៈ បីគ្រាប់របស់ក្រុមនៅអឺរ៉ុបមួយនេះរកបានដោយ Kerem Demirbay នាទី៤៨ ខណៈខ្សែប្រយុទ្ធ Timo Werner រកបាន២គ្រាប់ម្នាក់ឯងនាទី៦៧ និង៨២។Vincent Aboubakar រកបានរង្វាន់លួងចិត្តឲ្យកាមេរ៉ូនមួយគ្រាប់វិញនាទី៧៩។
ចំណែកមួយគូទៀតគឺឈីលីបានត្រឹមស្មើក្រុមជើងឯកអាស៊ីអូស្ត្រាលី១-១ប៉ុន្តែអូស្ត្រាលីហាលអាវត្រឹមនេះដដែល។ James Troisi ទាត់បញ្ចូលទីឲ្យ ក្រុមកង់ហ្គូរូនាំមុខមុននាទី៤២ តែយ៉ាងណា ខ្សែបម្រើ Martin Rodriguez រកគ្រាប់តាមស្មើឲ្យក្រុមមកពីអាមេរិកខាងត្បូងនៅនាទី៦៨បន្តឡើងវគ្គ៤ក្រុមចុងក្រោយតែម្ដង។
[youtube id=”7Z8D1-lRF_w”]
[youtube id=”sF6WqoTOdic”]