Lautaro Martinez នឹងក្លាយជាឈ្មោះកីឡាករថ្មីម្នាក់ដែលប្រិយមិត្តជាច្រើននឹងលឺខ្ទរខ្ទារនៅពីទៅ៣ឆ្នាំទៅមុខទៀត។ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យក្មេងទើបតែវ័យ២០ឆ្នាំ ប៉ុន្តែរូបគេរកបាន១០គ្រាប់ក្នុង១៤ប្រកួតនៅលីគកំពូលអាហ្សង់ទីនរដូវកាលនេះ។
រូបគេក៏មានឈ្មោះលេងក្នុងពានរង្វាន់ Champions League របស់អាមេរិកខាងត្បូង( Copa Libertadores) ផងដែរ។ ងាកមកការប្រកួតក្នុងលីគកំពូលអាហ្សង់ទីន កីឡាកររូបនេះរកបាន៣គ្រាប់ម្នាក់ឯងឲ្យក្រុម Racing Club ឈ្នះ Patronato ក្នុងលទ្ធផល៥ទល់០ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺក្បាច់ស៊ីប្រឡោះជើងចុងម៉ោងរបស់ខ្លួន។
ក្បាច់នេះពិបាកនឹងពណ៌នាឲ្យប្រិយមិត្តបានដឹងណាស់មានតែទស្សនាវីដរអូខាងក្រោមទើបច្បាស់ទាំងអស់គ្នា៖
[youtube id=”EJRpKruaIRs”]
សូមបញ្ជាក់ផងដែរថា Martinez មានឈ្មោះក្នុងបញ្ជីកីឡាកររបស់ក្លឹបយក្សនៅអឺរ៉ុបត្រូវទិញរួចទៅហើយ ដោយមានដូចជា Inter Milan លឺថាធ្វើកិច្ចព្រមព្រៀងមុនកុងត្រាជាមួយកីឡាករ២០ឆ្នាំរូបនេះ ខណៈក្លឹប Borussia Dortmund បានដេញថ្លៃ៤០លានអឺរ៉ូតែមិនទាន់ទទួលដំណឹងតបវិញ។
ចាំឈ្មោះកីឡាករម្នាក់នេះឲ្យហើយទៅ! យូរបំផុត៣ឆ្នាំទៀតនឹងល្បីហើយ!