តារា​ចម្រៀង​ស្រី​អង់គ្លេស Dua Lipa បាន​បដិសេធ​ថា នាង​​គ្មាន​ទំនាក់ទំនង​ជាមួយ​ Marco Asensio ដែល​ជា​ខ្សែបម្រើ​ប្រយុទ្ធ​របស់ Real Madrid ឡើយ។

តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​នៅ​ប្រទេស​ទួរគី ធ្លាយ​ដល់​ប្រទេស​អេស្ប៉ាញ បាន​សរសេរ​ថា អ្នក​ទាំង​ពីរ​បាន​ណាត់​ជួប​គ្នា បន្ទាប់​ព្រឹត្តិការណ៍ Champions League ផ្ដាច់ព្រ័ត្រ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ២៦ ខែ ឧសភា​កន្លង​ទៅ។ ហើយ​មុន​​ការ​ប្រកួត​រវាង Real Madrid និង Liverpool តារា​ចម្រៀង Dua Lipa ក៏​ជា​អ្នក​ច្រៀង​បើក​ឆាក​ផង​ដែរ។

ក្រោយ​លេច​ព័ត៌មាន​ស្នេហា​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម Dua Lipa វ័យ​២២​ឆ្នាំ​​បាន​ចេញ​មក​ស្រាយ​ច្បាស់​ៗ​​ថា នាង​និង Asensio មិន​ដែល​ធ្លាប់​​ជួប​គ្នា​នៅ​ក្រៅ​​ម្ដង​ណា​សោះ៕