គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Dechamps បាននិយាយក្នុងបទសម្ភាសន៍មួយរបស់កាសែត ‘L’Euipe d’Estelle’ ថាគាត់មិនទាន់សម្រេចចិត្តថាតើ Benzema អាចបានលេង World Cup ឬក៏យ៉ាងណានោះទេ។
ខ្សែប្រយុទ្ធពាក់អាវលេខ៩របស់ Real Madrid រូបនេះ ខកខានពាក់អាវក្រុមមាន់គកបារាំងចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះខណៈការប្រកួតចុងក្រោយ រូបគេលេងឲ្យជម្រើសជាតិបារាំងឈ្នះអាមិននៀ៤ទល់០។ បន្ទាប់ពីមានបញ្ហារឿងវីដេអូអាសអាភាសជាមួយមិត្តរួមក្រុមរូបគេមិនត្រូវបានកោះហៅទៀតទេហើយបច្ចុប្បន្នក៏នឹងបានត្រឡប់ទៅលេងនៅជម្រើសជាតិទៀតដែរ។
លោក Dechamps ដែលទើបនឹងបន្តកុងត្រាថ្មីជាមួយជម្រើសជាតិក៏បានធ្វើឲ្យឱកាសចូលលេងវិញរបស់ Benzema ត្រូវអស់ដែរខណៈដែលគ្រូបង្វឹករូបនេះធ្លាប់រិះគន់យ៉ាងដៃទៅលេងអតីតខ្សែប្រយុទ្ធ Lyon។
និយាយក្នុងកាសែតខាងលើ អតីតកីឡាករជម្រើសជាតិបារាំងបាននិយាយដូច្នេះ៖” តើ Benzema នឹងទៅលេងនៅ World Cup ឬក៏អង្គុយមើលតាមទូរទស្សន៍? ខ្ញុំមិនទាន់សម្រេចចិត្តនៅឡើយទេ”។
“ មានមនុស្សជាច្រើននិយាយពី Griezmann គាត់គឺជាខ្សែប្រយុទ្ធនាំមុខរបស់យើងហើយ”៕