លោក Tite គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលបានបង្ហាញបញ្ជីឈ្មោះកីឡាករកាលពីម្សិលមិញដោយគ្មានឈ្មោះ Neymar នោះទេ ខណៈដែលបញ្ជីឈ្មោះកីឡាករនេះ ត្រៀមសម្រាប់ប្រកួតជាមួយរុស្សី និងអាល្លឺម៉ង់ក្នុងលក្ខណៈមិត្តភាពអន្តរជាតិ។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ និង២៧មីនាដែលការប្រកួតមិត្តភាពនេះមុនរៀបចំខ្លួនធ្វើដំណើរទៅ World Cup ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៥មិថុនាហើយនោះ។ ពេលនេះ Neymar ដែលជាតារាសំខាន់របស់ជម្រើសជាតិបានរបួសទៅហើយដូច្នេះលោក Tite បង្ខំចិត្តដកចេញហើយដាក់ខ្សែប្រយុទ្ធម្នាក់មកជំនួស។
Willain Jose វ័យ២៦ឆ្នាំគឺខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ Real Sociedad ត្រូវបានកោះហៅជាលើកដំបូង និង Talisca ដែលកំពុងតែក្រឡុកពិភពបាល់ទាត់នៅទួរគី។ កីឡាករសំខាន់ដែលអវត្តមានមានខ្សែការពារស្លាប Alex Sandro របស់ Juventus ដោយគ្រូបង្វឹកយក Filipe Luis ពីAt. Madrid វិញ។
ខាងក្រោមជាបញ្ជីឈ្មោះកីឡាករទាំងអស់៖
Goalkeepers: Alisson (Roma/ITA), Neto (Valencia/ESP), Ederson (Man City/ENG),
Defenders: Daniel Alves (Paris Saint-Germain/FRA), Fagner (Corinthians) Filipe Luis (Atletico Madrid/ESP), Marcelo (Real Madrid/ESP), Miranda (Inter Milan/ITA), Marquinhos (PSG/FRA), Thiago Silva (PSG/FRA), Geromel (Gremio), Rodrigo Caio (Sao Paulo),
Midfielders: Casemiro (Real Madrid/ESP) Fernandinho (Manchester City/ENG), Fred (Shakhtar Donestk/UKR), Paulinho (Barcelona/ESP), Renato Augusto (Beijing Guoan/CHN), Willian (Chelsea/ENG), Philippe Coutinho (Barcelona/ESP), Talisca (Besiktas/TUR),
Forwards: Gabriel Jesus (Manchester City/ENG), Roberto Firmino (Liverpool/ENG), Douglas Costa (Juventus/ITA), Willian Jose (Real Sociedad/ESP), Taison (Shakhtar Donestk/UKR).
Lista divulgada, estes serão os jogadores que vestirão a Amarelinha contra Rússia (23/03) e Alemanha (27/03)! 📋⚽🇧🇷 #GigantesPorNatureza pic.twitter.com/xWwUpHWpmU
— CBF Futebol (@CBF_Futebol) March 12, 2018