បុរស​២​នាក់​​កំពុង​ផ្ដល់​ភាព​ជោគជ័យ​នៅ​ Real Madrid និង​ Barcelona ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ពួក​គេ​កំពុង​តែ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​សំខាន់​របស់​ជម្រើស​ជាតិ​អេស្ប៉ាញ​​នោះ​គឺ​ Dani Carvajal និង​ Jordi Alba មួយ​ដំណែង​ស្លាប​ឆ្វេង​និង​មួយ​ទៀត​ដំណែង​ស្លាប​ស្ដាំ។

បច្ចុប្បន្ន​ពួក​គេ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​តំបន់​អឺរ៉ុប​ដែល​លេង​ក្នុង​ដំណែង​នេះ​ហើយ​ពិត​ណាស់​ពួក​គេ​ទាំង​ពីរ​ជា​ដៃគូ​ក្នុង​តំបន់​ការពារ​ស្លាប​ទាំង​សងខាង​ឲ្យ​ជម្រើស​ជាតិ​ល្អ​បំផុត​ក្នុង​បាល់ទាត់​ពិភពលោក។

Carjaval កំពុង​តែ​រីករាយ​នឹង​ទម្រង់​លេង​ល្អ​បំផុត​របស់​ខ្លួន​ដោយ​ជួយ​ឲ្យ ​Ronaldo រក​បាន​គ្រាប់​បាល់​ក្នុង​តំបន់​ប្រយុទ្ធ​ហើយ​បិទ​ខ្សែ​ប្រយុទ្ធ​ PSG កីឡាករ​ Angel Di Maria ក្នុង​ការ​ប្រកួត​ធំ​ៗ​។​ទម្រង់​លេង​របស់​ពួក​គេ​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​ពី​  Sergio Roberto ផង​ដែរ។

ចំណែក​Alba ​ក៏​ជា​កីឡាករ​សំខាន់​របស់​ Barcelona ផង​ដែរ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ernesto Valverde ដោយ​ជួយ​តំបន់​ការពារ​​និង​ប្រយុទ្ធ​ ស្លាប​ខាង​ឆ្វេង​តែ​យ៉ាង​ណា​​ដំណែង​របស់​គេ​ក៏​ត្រូវ​ទទួល​រង​ការ​ប្រកួត​ប្រជែង​ពី​ខ្សែ​បម្រើ​ការពារ​ស្លាប​ឆ្វេង​របស់​ Chelsea កីឡាករ Marcos Alonso ។

បើ​ដាក់​ក្នុង​ឈុត​ជម្រើស​ដំបូង​១១​នាក់​នោះ ជម្រើស​ជាតិ​អេស្ប៉ាញ​នឹង​មាន​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​ World Cup នៅ​ប្រទេស​រុស្សី។ ជម្រើស​ជាតិ​មួយ​ទៀត​ដែល​គេ​គិត​ថា​មាន​ខ្សែ​ការពារ​ស្លាប​ដៃគូ​ល្អ​បំផុត​នោះ​គឺ​ប្រេស៊ីល​ដោយ​ស្លាប​ស្ដាំ​មាន  ​Dani Alves និង​ស្លាប​ឆ្វេង​មាន​ Marcelo ហើយ​ក្រៅ​ពី​នេះ​គ្មាន​ក្រុម​ជម្រើស​ជាតិ​មក​ប្រៀប​បាន​នោះ​ទេ៕