តាមប្រភពសារព័ត៌មានមកពីប្រទេសបារាំងលោក Nasser Al-Khelaifi កំពុងខ្លាចថា Neymar មិនសប្បាយចិត្តជាមួយក្លឹបហើយហើយលោកនឹងធ្វើដំណើរទៅប្រទេសប្រេស៊ីល ដើម្បីព្យាយាមអន្ទងឲ្យកីឡាករវ័យ២៦ឆ្នាំស្នាក់នៅក្លឹបបន្តទៀតហើយកុំឲ្យជ្រួលជ្រើមចង់ចាកចេញ។
ក្រុមមហាសេដ្ឋីរបស់បារាំងមួយនេះ បានធ្លាក់ចេញពី Champions League ទៅហើយប៉ុន្តែការប្រកួតប្រជែងក្នុងលីកពួកគេកំពុងមានប្រៀបពិសេសទាំងលីកនិងខាប់។ អញ្ចឹងក៏ដោយ ការព្រួយបារម្ភរបស់ក្លឹបគឺខ្លាចបាត់បង់ Neymar បន្ទាប់ពីមានរបាយការណ៍ Neymar កំពុងសម្លឹងរកផ្លូវចាកចេញពី PSG។
ស្របពេលគម្រោងរបស់ក្លឹបកំពុងឈានទៅរកភាពបរាជ័យ Al-Kheliafi ជឿថាជាក់ថាក្លឹបនៅតែមានឱកាសគ្រងដំណែងChampions League នៅរដូវកាលក្រោយ។ជាការពិត! កាសែត Telefootរាយការណ៍ថា ឡោក Al Kheliafiនិងប្រធានបច្ចេកទេសក្លឹបលោក Antero Henrigue នឹងធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលដើម្បីនិយាយបញ្ចុះបញ្ចូលNeymar ឲ្យផ្ដោតយកចិត្តទុកដាល់លើការប្រកួតប្រជែងរបស់ក្លឹបក្រោយ World Cup ត្រូវបញ្ចប់៕