ក្លឹបបាល់ទាត់ណាហ្គាវើលបានប្រកាសកាលពីប៉ុន្មាននាទីមុននេះ តាមបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថាបានចុះកុងត្រាយកយុវជន២រូបឲ្យឡើងមកលេងក្នុងឈុតធំសម្រាប់ការប្រកួតពានរង្វាន់ Metfone Cambodian Leagueនិង Hun Sen Cup។
កីឡាករ២រូបនេះគឺជាយុវជនចេញពីខេត្តកំពង់ស្ពឺ ដែលក្លឹបបានទៅជ្រើសរើសសាកល្បងហ្វឹកហាត់សមត្ថភាពកាលពីប៉ុន្មានខែមុនហើយយុវជន២រូបនេះបង្ហាញទម្រង់លេងទាក់ទាញក្លឹបបានល្អជាងគេ។ កីឡាករទាំង២រូបនេះ មានឈ្មោះ ម៉ី គឹមឈានវ័យ២៣ឆ្នាំនិង ណាប៊ុនណេតវ័យ១៧ឆ្នាំ៕