តារាប្រចាំក្រុម PSG កីឡាករ Neymar បានសរសេរសារមួយក្នុងបណ្ដាញសង្គម Instagram របស់ខ្លួនកាលពីយប់មិញក្រោយបានមើលក្រុមរបស់ខ្លួនធ្លាក់ចេញពី Champions League ដោយសារស្នាដៃ Real Madrid។
កីឡាករជម្រើសជាតិប្រេស៊ីល មិនបានចូលលេងទេកាលពីយប់មិញសាររបួសកែងជើងមិនទាន់ជាសះស្បើយ ហើយរូបគេបានត្រឹមអង្គុយមើលក្រុមរបស់ខ្លួន តាមទូរទស្សន៍ពីប្រទេសប្រេស៊ីលឯណោះទេ។
របួសរបស់គេត្រូវការវះកាត់ជាបន្ទាន់ ហើយរយៈពេលជាសះស្បើយគឺចំណាយពេល៣ខែ។ ក្រោយមិនបានចូលលេងហើយត្រឹមមើលក្រុមរបស់ខ្លួនចាញ់នោះ Neymar បានសរសេរសារបញ្ជាក់ពីភាពខកចិត្តយ៉ាងខ្លាំងជាមួយនឹងលទ្ធផលរបស់ក្រុម។
Estou triste pela derrota, muito mais triste por não estar em campo ajudando meus companheiros!! O que me deixa orgulhoso é ver o esforço de todos. Parabéns mon gars, ALLEZ PARIS 🤙🏽 pic.twitter.com/wIUiA0nPkw
— Neymar Jr (@neymarjr) March 6, 2018
“ខ្ញុំពិតជាមិនសប្បាយចិត្តដែលចាញ់បែបនេះ។ អ្វីកាន់តែខកចិត្តគឺខ្ញុំមិនបានចូលលេងលើទីលានដើម្បីជួយមិត្តរួមក្រុមរបស់ខ្ញុំ។ អ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាពគឺឃើញអ្នកទាំងអស់គ្នាខិតខំគ្រប់គ្នា។ អោបអរសាទរ ! My Boys. Allez Paris”។